ក្មេង​កំព្រា​៣​នាក់​បងប្អូន​ឪពុកម្តាយ​បាន​ស្លាប់ចោល​នៅ​ស្រុក​អូ​រយ៉ា​ដាវ​ត្រូវ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា​

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ ក្មេងកំព្រា៣នាក់បងប្អូនដែលម្តាយបានស្លាប់ កាលពី៤-៥ខែមុន ក្រោយមកឪពុកក៏បានស្លាប់ដោយមានជំងឺ រហូតដល់ហើមធំក្លិនស្អុយក្នុងខ្ទម ស្ថិតនៅភូមិប៉ក់ញៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានជួបនឹងអ្នកមានសណ្តានចិត្ត គុណធម៌ យកទៅphoto_2016-07-13_20-24-42បីបាច់ថែរក្សា ដើម្បីឲ្យពួកគេទទួលបានការរៀនសូត្រ។ កាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦នេះតាមប្រភពព័ត៌មានពីរសមត្តកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះទៅកាន់ស្រុកអូរយ៉ាដាវ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជីវិតក្មេងកំព្រាទាំង៣នាក់ ក្នុងនោះលោកបានយកពួកគេមកចិញ្ចឹមឲ្យបានរៀនសូត្រ និងមានអនាគតភ្លឺស្វាង៕photo_2016-07-13_20-24-26 photo_2016-07-13_20-24-35 photo_2016-07-13_20-24-47 photo_2016-07-13_20-24-30