​ ​ជនជាតិ​រុស្ស៊ី​ដែល​បើករថយន្ត​បង្ករ​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ ស្លាប់​និង​របួស​6​នាក់

0

ខេត្តព្រះសីហនុ៖  ជនបរទេស ឈ្មោះ GLEB KASYANOV អាយុ 47 ជាភ្ញៀវទេសចរ ជនជាតិរុស្ស៊ី ស្នាក់នៅខេត្តព្រះសីហនុ បានបើកឡានបង្ករគ្រោះថ្នាក់ចរាចរណ៍ នៅលើបណ្តោយផ្លូវជាតិលេខ4 នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហ កាលពីថ្ងៃទី13.07.2016ម៉ោងប្រមាណជា 07.15នាទីព្រឹក ត្រូវបាន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រេចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី14/07/2016។

លោក ព្រំ ពៅ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តឲដឹងថា៖លោកបានបញ្ជូនតៃកុងឡានដែលបង្ករនេះទៅកាន់សាលាដំបូងខេត្តហើយនៅម៉ោង2.00 រសៀលនេះ។តែចាត់ការយ៉ាងណាជារឿងរបស់តុលាការ។(ស្តាប់ប្រសាសន៍លោម ព្រំ ពៅ)

គួររំលឹកថា៖ ជនបរទេស ឈ្មោះ GLEB KASYANOV អាយុ 47 ជាភ្ញៀវទេសចរ ជនជាតិរុស្ស៊ី បានបើករថយន្តបង្ករគ្រោះថ្នាក់បណ្តាលឲ្យ ស្លាប់កុមារីម្នាក់ ឈ្មោះ ទូច ស្រីនីត ភេទ ស្រី អាយុ 7ឆ្នាំ មុខរបរ សិស្ស រួមដំណើរជាមួយម៉ូតូ dream បានស្លាប់នៅនឹងកន្លែងនិងមានរងរបួសធ្ងន់
ចំនួន6នាក់ទៀតមានឈ្មោះដូចខាងក្រោម៖
1.ឈ្មោះ មុត សុខា មុខរបរ នគរបាល រងរបួសធ្ងន់ ជាអ្នកបើកម៉ូតូ។
2.ឈ្មោះ មុត ភត្រា ភេទ ស្រី អា 19ឆ្នាំ មុខរបរ សិស្ស របួសធ្ងន់។
3.គង់ ភស្តា ភេទ ស្រី អាយុ 14ឆ្នាំ មុខរបរ សិស្ស របួសធ្ងន់។
4.អ៊ុង ឌីណា អ្នកបើកម៉ូតូ dream របួសធ្ងន់។
5.ទូច ឡុងអ៊ី ភេទ ប្រុស អាយុ14 ឆ្នាំ មុខរបរ សិស្ស អ្នករួមដំណើរជាមួយម៉ូតូ dream
6.ទូច លីហ៊ង ភេទ ស្រី អាយុ 10ឆ្នាំ រួមដំណើរជាមួយម៉ូតូdream របួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះចំនួន06នាក់កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ ស្រុកព្រៃនប់។រីឯវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ដោយ ខៀវ សាវ៉ុន

photo_2016-07-14_20-21-25