អតីត​តារា​សិច​នាង ស៊ូ​ឈី មានឱកាស​ថើប​ជាមួយនឹង​តួ​ប្រុស X-men ជា​លើកដំបូង

ចិន​៖​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រវាង អតីត​តារា​សិច​នាង ស៊ូ​ឈី (Shu Qi) និង តួ​ប្រុស​ក្នុង​រឿង X-men លោក Hugh Jackman ក្នុង​ខ្សែភាពយន្ត​បាន​យក​ឈ្នះ​ចិត្ត អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត​ក្នុង​ប្រទេស​ចិន ។ ថ្មីៗ​នេះ លោក Hugh Jackman និង​នាង ស៊ូ​ឈី បាន​

ចាប់ដៃ​គ្នា ថត​ស្ពត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ក្រុមហ៊ុន តូយ៉ូតា ។ ក្នុងស្ពត​ផ្សព្វផ្សាយ ដែល​មាន​រយៈពេល ១៥ នា​ទីនេះ បានបង្ហាញ​រថយន្ត​ក្រុមហ៊ុន​តូយ៉ូតា ២ ទៅ ៣ ថ្ងៃ នៅ ក្វាង​ចូ​វ ដោយ​ក្នុង​នោះ នាង ស៊ូ​ឈី និង Hugh Jackman បាន​បង្ហាញ​ពី​ភាព​ផ្អែម​ល្អែម ដោយ​ថើប​គ្នា​ក្នុង​រថយន្ត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើកដំបូង​ហើយ សម្រាប់ នាង ស៊ូ​ឈី ដែល​មាន​ឱកាស​ធ្វើ​ការងារ​រួមជាមួយ​នឹង​តូ​ប្រុស X-men ជាពិសេស​ឈុត​ឆាក​ថើប​នេះ​តែម្តង​៕
ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

1