Michael Jackson ធ្លាប់​​អ្នក​គ្រប់គ្រង​​ចាប់បង្ខាំង

អ្នកចាត់ការទូទៅរបស់ តារាចម្រៀងដែលបានចែកឋានទៅលោក Michael Jackson បានព្យាយាម​បង្ខាំង​ ​តារា​ចម្រៀងនេះ ឲ្យគេចផុតពីការញៀនថ្នាំ ។​


លោក Ron Weisner ដែលជា​អ្នកត្រួតពិនិត្យ លើ​អាជីព ​តារាចម្រៀង​ប៉ុបលំដាប់ពិភពលោក Michael Jackson ​បាន​ដាក់ផែនការសង្គ្រោះ​ ស្តេចចម្រៀងប៉ុប ​ដែលប្រឈមនឹងបញ្ហាកាលពីឆ្នាំ ២០០៦ ក្នុងអំឡុងពេលដែលគាត់ត្រូវបានថ្នាំ ដាក់ទណ្ឌកម្ម ។

បើយោងតាម​ការដកស្រង​ចេញពិ​សៀវភៅថ្មីរបស់លោក Ron ដាក់ចំណងជើងថា ‘Listen Out Loud’ ដែល​ទទួលបានដោយ កាសែត New York Post ដោយ​បានបង្ហាញថា ​លោក Ron បានសហការ​ជាមួយនឹង ប្អូនស្រី លោក Michael នាង La Toya Jackso ​បាន​​ដាក់បង្ខាំង​ តារា​ចម្រៀងរូបនេះ ឲ្យ​ជៀសផុតពី​ថ្នាំ ក៏ប៉ុន្តែ​ដោយការ​អាណិតអាសូរពីសំណាក់បងប្អូនស្រី​តារាចម្រៀងរូបនេះ ការ​ចាប់បង្ខាំងលើកទី ១០ មិនត្រូវបាន​​ធ្វើឡើយ​ដោយទុក​នាទីចុងក្រោយឲ្យស្តេច ចម្រៀងប៉ុបនេះ​​។​ក្នុងនោះ លោក Ron បានសរសេរថា​”នោះជាការពិតណាស់ លោកបាន​​ចាប់ជម្រិត តារាចម្រៀងរូបនេះ ឲ្យនៅជ្រុង​ម្ខាងពីពិភពលោក​”។​
សូមបញ្ជាក់ផងដែរថា ​តារាចម្រៀង Michael Jackson បានស្លាប់ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០០៩ នៅអាយុ ៥០ ឆ្នាំ ​ដោយសារតែ​ការប្រើប្រាស់ថ្នាំ​លើស​កម្រិត ៕​

michael-jackson-wallpaper