ឯកឧត្តម គង់ វិមាន ចុះ​សំណេះសំណាល់​ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ក្តារ​បន្ទៈ ឡាំង​សុង​

0

កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានការផ្តាំផ្ញើរដល់ កម្មករ កម្មការិនី នៅរោងចក្រក្តារបន្ទៈ ឡាំងសុងជាង២០០នាក់ ឲ្យរក្សានូវឯកសារការងារ ទោះជាទៅដល់ទីណា កន្លែងណា ក៏ត្រូវរក្សាឯកសារជាប់និងខ្លួននោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើសៀវភៅការងារ ប័ណ្ណការងារនិងលិខិតផ្សេងៗ ដើម្បីងាយស្រួលក្នុងការទទួលសិទ្ធិ ក្នុងការធ្វើការងារកន្លែងផ្សេង រីឯម្ចាស់ក្រុមហ៊ុន គួរតែបង្កើនការយកចិត្តទុកដាក់ជាមួយកម្មករ កម្មការរិនីអោយបានខ្លាំងក្លាបន្ថែមទៀត ហើយសូមមេត្តាកុំចាត់ទុកកម្មករ កម្មការរិនីជាខ្ញុំកញ្ជៈដាច់ថ្លៃអោយសោះ គួរអោយតម្លៃពួកគាត់អោយដូចខ្លួនឯងផង លោក លោកស្រីបានចំណេញ លូតលាស់ក៏ដោយសារកម្មករ របស់លោកដែរ ។
ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយនឹង កម្មករ កម្មការិនី នៅរោងចក្រក្តារបន្ទៈ ឡាំងសុងជាង២០០នាក់ ដោយមានការចូលរួមពីសំណាក់លោក អៀង សុភាព ប្រធានមន្ទីរការងារខេត្តកំពង់ធំ និងតំណាងក្រុមហ៊ុន ដែលបានចាត់ធ្វើឡើងនៅក្នុងបរិវេណក្រុមហ៊ុនអង្គរប្លាយវូធ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
អៀង សុភាព ប្រធានមន្ទីរការងារខេត្តកំពង់ធំ បានជម្រុញឲ្យក្រុមហ៊ុនគោរពនូវច្បាប់ការងារសម្រាប់កម្មករ និងបង្កើតនូវប្រតិភូបុគ្គលិក ដើម្បីងាយស្រួលក្នុងការរកដំណោះស្រាយនូវបញ្ហាផ្សេងៗដែលនិងប្រឈមដើម្បីរកច្រកដើរជាមួយនិងនិយោជក់ និងសុំឲ្យក្រុមហ៊ុនបង់បេឡាជាតិ ធានារ៉ាប់រង គ្រប់សមាសភាព ដោយសារតែធ្វើការនៅរោងចក្រក្តាបន្ទះ គឺមានហានិភ័យជាច្រើនយ៉ាង ការបង់បេឡាជាតិវាបានផ្តល់អត្ថប្រយោជន៍ទាំងសងខាង ដើម្បីការពារនៅពេលដែលកម្មករទទួលរងនូវគ្រោះថ្នាក់អ្វីមួយ គឺមានការធានារ៉ាប់រងតាមច្បាប់ ដោយខាងក្រុមហ៊ុនមិនពិបាកបង់ ។

ដោយ ប៊ុន រដ្ឋាasset (49) asset (48) asset (47) asset (46) asset (45) asset (44) asset (43) asset (42) asset (41) asset (40) asset (39) asset (38) asset (37)