បែកធ្លាយ​ក្លិនស្អុយ​នៃ​អំពើពុករលួយ​របស់​មេ​ឃុំ​ជ្រាប់ ឃុបឃិត​គ្នា​ស៊ីលុយ​គម្រោង​៣៨​លាន​រៀល​ខណៈពេល​ដេញថ្លៃ​តែ​១២​លាន​រៀល

0

កំពង់ធំៈ ក្លិនអាសោចន៍ស្អុយរលួយចេញពីសាលាឃុំជ្រាប់ បានលេបត្របាក់លុយគម្រោង៣៨លានរៀលសម្រាប់ការចែកគ្នាចូលហៅរៀងៗខ្លួនតាមទំលាប់នៃការពុករលួយ ក្នុងការកឹបកេងលុយរដ្ឋ ដោយមិនខ្លាចញញើតពីច្បាប់បន្តិចឡើយដែលត្រូវបានលោក ព្រុំប៊ុន អូន មេឃុំជ្រាប់ ធ្វើកិច្ចសន្យានាព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៦ ខណៈពេលដែល លុយដែលបានដេញថ្លៃជាសាធារណៈសម្រាប់ការសាងស់ផ្លូវលំមួយគំម្រោង ក្នុងតំលៃដេញថ្លៃត្រឹមតែ១២លានរៀល តែនៅពេលដែលធ្វើកិច្ចសន្យាជាមួយនឹងលោក គង់ វាសនា ដែលជាអ្នកម៉ៅការដេញថ្លៃបាន ក្នុងការអនុវត្តបែរជាលុយកើនឡើងជាង៥០លានរៀល។
តាមការឲ្យដឹងពីលោក ព្រុំ ប៊ុនអូន មេឃុំជ្រាប់បានឲ្យដឹងថា ឃុំបានដាក់ឲ្យដេញថ្លៃនៅថ្ងៃទី២១កន្លងមកនូវការជួសជុលផ្លូវលំប្រវែង៨០០មក្នុងតំលៃ១២លានរៀលក្រោយមកលោកបានបន្ថែម៤៣០មទៀត ប្រវែងផ្លូវកើនឡើងដល់ទៅ១,២៣០មតែទឹកប្រាក់បែរជាកើនឡើងដល់ទៅជាង៥០លានរៀលលោកមេឃុំបានបញ្ជាក់ថា ការដាក់ចំនួនលុយ៥០រៀលនេះគឺខាងឃុំមានបំណងប្រើទឹកលុយមូលនិធិឃុំចំនួន៥០រៀលនេះឲ្យអស់។
លោក វ័រ សត្យា មន្ត្រីបច្ចេកទេសសាលាខេត្តកំពង់ធំ បានឲ្យដឹងថា ការដេញថ្លៃនេះក្នុងប្រវែងផ្លូវ១២៣០ម ក្នុងទឹកប្រាក់១២លានរៀល ដែលត្រូវបានជួសជុលផ្លូវលំ មាន៤ចំនុច ទី១ទ្វារទឹកមុខកាត់៨០ពីរកន្លែង លូទោលមុខកាតមួយម៉ែត្រ១កន្លែង លូទោលមុខកាត់០,៦ចំនួន ៤ កន្លែង។
ចំណែកលោក គង់ វាសនា បានប្រាប់ថាតាមទូរស័ព្ទថា ខ្ញុំដេញថ្លៃនេះគឺមានប្រវែងផ្លូវ ១២៣០ម ក្នុងទឹកប្រាក់១២លានរៀល ចំនែកទឹកលុយកើនឡើងដល់ទៅ ៥០រៀល ក្នុងពេលធ្វើកិច្ចសន្យាគឺលោក ព្រុំប៊ុន អូន មេឃុំជ្រាប់ និងលោក លោក វ័រ សត្យា មន្ត្រីបច្ចេកទេសសាលាខេត្តកំពង់ធំ ជាអ្នករៀបចំគម្រោង ។
ចំណែកលោក ព្រុំប៊ុន អូន មេឃុំជ្រាប់ក្រោយពីប្រព្រឹត្តអំពើពុករលួយ ដាក់តំលៃលូទោលមុខកាត់០,៦ចំនួន ៤ កន្លែងកាត់ផ្លូវ ៤ម៉ែត្រក្នុងមួយកន្លែងតំលៃ១១លានរៀល ចំណែកលូធំមួយកន្លែង១០ម៉ឺនទៅវិញ ព័ត៌មាននេះបានបែកធ្លាយធុមក្លិនស្អុយភាយ ដល់អ្នកសារព័ត៌មាន ហើយក៏មានប្រភពព័ត៌មានថា លោកមេឃុំបញ្ជាឲ្យលោក គង់ វាសនា ជួយដោះស្រាយនេះរឿងរ៉ាវទាំងនេះ បើមិនជួយដោះស្រាយទេ គាត់នឹងលុបកិច្ចសន្យាមិនឲ្យទទួលគម្រោង។
មហាជនជាច្រើន កំពុងតែមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវការឃុបឃិតគ្នា ប្រព្រឹត្តពុករលួយរបស់លោក ព្រុំ ប៊ុនអូន មេឃុំជ្រាប់ និងមន្ត្រីបច្ចេកទេសខេត្តកំពង់ធំ ដែមមានចេតនាកឹបកេងប្រាក់មូលនិធិរបស់ឃុំ ថាតើអភិបាលខេត្តកំពង់ធំ មានចំណាត់ការដូចម្តេចហើយស្ថាប័នអំពើពុករលួយឈរអោបដៃមើលឬក៏បណ្តោយឲ្យលោកមេឃុំ និងមន្ត្រីពាក់ព័ន្ឋលួចលុយរដ្ឋបន្តទៀត។

ប្រភពព័ត៌មាន ចុងក្រោយ បានឲ្យដឹងថា លោក ព្រុំ ប៊ុនអូន បានព្យាយាមបិទបាំង ដោយយកលុយ ចំនួន ២០០ដុល្លា មកបិទបាំងបុគ្គលម្នាក់ ដើម្បីឲ្យជួយលាក់រឿងអាសោចរបស់ខ្លួន
ដោយ ប៊ុន រដ្ឋា

 

asset (4)photo_2016-08-31_17-04-58 photo_2016-08-31_17-14-55 photo_2016-08-31_17-14-59 asset (3) asset (5)