បទល្មើស​នេសាទ​រាប់ពាន់​កន្លែង​ក្នុង​ឃុំ​ផាត​សណ្តាយ លោក​ប៉ែន វណ្ណ​រិ​ទ្ធ​អសមត្ថភាព​បង្ក្រាប​

0

កំពង់ធំ. ជារាងរាល់ថ្ងៃខណ្ទរដ្ឋបាលជលផលកំពង់ធំ តែងតែបង្ហោះតាមបណ្តាយហ្វេសប៊ុក ពីសកម្មភាពបង្ក្រាប បទល្មើសនេសាទ តែផ្ទុយទៅវិញគឺជាសកម្មភាពបោកបញ្ឆោតនិងជារបាយការថ្នាក់លើ តែភាពជាក់ស្តែងបទល្មើស នេសាទបានកើតឡើងពេញបន្ទុក ស្ថិតក្នុងឃុំផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បទល្មើសនេសាទដែលត្រូវបានប្រទះឃើញរាប់ពាន់កន្លែងកាលពិរសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៦នោះគឺស្ថិតនៅចំនុចកោះតាបរ អន្លុងផ្សោត និងព្រែកឆ្កោក ដែលសុទ្ធតែបទល្មើសសាច់ក្រហម និងអ៊ុយ ព្រមទាំង លបឡុក. ដែលមាន ប្រវែងមួយកន្លែងស្មើរនឹង៣០០០មទៅ៤០០០ម៉ែត្រ ដោយសារតែមានការបើកភ្លើងខៀវ ពិលោក ព្រុំ សុខឿន នាយ សង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ស៊ិនសុភី ហៅ ប្រុស នាយរងសង្កាត់។
បទល្មើសនេសាទរាប់ពាន់កន្លែង ស្ថិតក្នុងឃុំផាតសណ្តាយលោក ព្រុំសុខឿននាយសង្កាត់ផាតសណ្តាយ អសមត្ថភាព បង្ក្រាប ដែលត្រូវបានគេដឹងថាអ្នកប្រព្រឹត្តបទល្មើសនេសាទ ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច. ចំណែក នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ ប្រហែលជាកើតជំងឺជាប់ត្រគៀក.ឬក៏ជានាយខណ្ទរដ្ឋបាលចងមុង ស្តាប់តែរបាយការថ្នាក់ ក្រោម ភូតភរកុហក។
ពាក់ព័ន្ឋនឹងការបើកភ្លើងខៀវឲ្យមានការដាក់បទល្មើសនេសាទ គឺមិនអាចធ្វើការទំនាក់ទំនងលោក ព្រុំ សុខឿននាយ សង្កាត់ និងលោកស៊ិន សុភី ហៅ. ប្រុស នាយរងសង្កាត់បានទេ ទោះជាខលតាមប្រពន្ឋ ទូរស័ព្ទជាច្រើនដងតែពុំមាន អ្នកទទួល ជាហេតុធ្វើឲ្យមានការសង្ស័យថាលោកនាយសង្កាត់ និងនាយរង ព្រមទាំងនាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បានទទួលលាភស្ការះរហូតសើមមាត់សើមករអស់ហើយ បានជាពុំមានការបង្ក្រាប។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងក្រោយពីមានសេចក្តីរាយការពីអ្នកសារព័ត៌មាន លោកបានសួរបញ្ជាក់ថា ពួកអស់លោកពិតជាបានចុះទៅទីតាំងបទល្មើសមែនឬ បើកមានបទល្មើស មែនចាំខ្ញុំឲ្យគេ ទៅបង្ក្រាបឥលូវ ការលើកឡើងរបស់លោកប៉ែន វណ្ណរិទ្ធបែបនេះក៏ព្រោះតែលោកស្មានថា ចាំតែយករូបភាពឬយក របាយការណ៍ តាមប្រព័ន្ឋធាតុអាកាស ទោះជាយ៉ាងណានោះមហាជនទូទៅ កំពុងតែរងចាំមើលចំណាត់ ការរបស់ សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស។

ដោយ ប៊ុនរដ្ឋា

asset (17) asset (16) asset (15) asset (8) asset (7)