សហព័ន្ធ​សុខុមាលភាព​កូរ៉េ​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចុះ​MOU​ដើម្បី​ជួយ​មនុស្ស​ចាស់​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ សហព័ន្ធសុខុមាលភាពជាន់ខ្ពសកូរ៉េ(KoreaFederation of Senior Welfare:KFSW) និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានចុះអនុស្សារណ:យោគយល់គ្នា(MOU)ដើម្បីស្ម័គ្រចិត្តជួយយកចិត្តទុកដាក់ដល់មនុស្សចាស់នៅប្រទេសកម្ពុជា។photo_2016-09-13_12-52-14ជំនួបកាលពីថ្ងៃទី១២កញ្ញាឆ្នាំ២០១៦ នោះដឹកនាំដោយ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរង ប្រធានមន្ទីរអង្គភាព អភិបាលស្រុកក្រុងនិងលោកអឺន គ្វាងស៊ឹក ប្រធានKFSW កូរ៉េ។បន្ទាប់ពីស្វាគមន៍ ណែនាំនិងបង្ហាញគោលបំណង់នៃការព្រមព្រៀងគ្នានោះ ភាគីទាំងពីអះអាងថា គម្រោងនេះនឹងដាក់អោយអនុវត្តជាក់ស្តែងពីថ្ងៃទី១២កញ្ញាឆ្នាំ២០១៦ដល់ថ្ងៃទូ១១កញ្ញាឆ្នាំ២០១៩(៣ឆ្នាំ)។
ភាគីទាំង២នឹងខិតខំសហប្រតិបត្តិការក្នុងនោះKFSW នឹងផ្ទេរចំណេះដឹងពីសេវាសុខុមាលភាពសង្គមសម្រាប់មនុស្សចាស់និងហេដ្ឋារចនាសម្ព័ន្ធសង្គមនៃប្រទេសកូរ៉េនិងសិក្សាស្រាវជ្រាវស្ថានភាពនៃការងារសង្គមនៃរដ្ឋាបាលខេត្តបន្ទាយមានជ័យ។photo_2016-09-13_12-52-10
KFSW អនុវត្តការងារមនុស្សចាស់តាមរយ:ការបង្កើតមូលនិធីអង្គការក្រៅរដ្ឋាភិបាល ជួយផ្នែកហិរញ្ញវត្ថុ ហើយរដ្ឋបាលខេត្តនឹងសហការសាងសង់មណ្ឌលសុខុមាលភាពសង្គមសម្រាប់មនុស្សចាស់។កិច្ចសហប្រតិបត្តិការជិតស្និតនេះជាសម្រេចចិត្តជួយផ្នែកមនុស្សធម៍មិនស្វញស្វែងរកកម្រៃ ហើយភាគីកូរ៉េបន្តជួយរហូតខេត្តនេះអាចរកហិរញ្ញវត្ថុបានដោយខ្លួនឯង។
បន្ទាប់ពីចុះហត្ថលេខា ប្រគល់វត្ថអនុស្សាវរីយ៍និងថតរូបជាក្រុម លោកអ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានជួយដំណើរលោកអឺន គ្វាងស៊ឹក និងប្រតិភូទៅទស្សនា ពិនិត្យទីតាំងអតីតមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តនៅជើងភ្នំបាក់និងភ្នំជញ្ជាំងភូមិភ្នំបាក់សង្កាត់ទឺកថ្លាក្រុងសិរីសោភ័ណដើម្បីពិចារណាយកធ្វើជាមណ្ឌលនៃគម្រោងនេះ។
លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តបន្ទាយមានជ័យនិយាយថា:”បើគម្រោងនេះដំណើរការនិងជោគជ័យនោះ នេះអាចជាមណ្ឌលជួយចាស់ជរាទីទ័លក្រ គ្មានទីពឺងដំបូងគេនៅខេត្តនេះក៏ដូចជាក្នុងប្រទេសកម្ពុជា លោកបន្តថា:ក្នុងខេត្ត មនុស្សចាស់អាយុ៥០ឆ្នាំឡើងមានជាង៧មឺុននាក់។អាយុ៦០ឆ្នាំឡើងមានជាង៥ម៉ឺននាក់៕