​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​ទី​១៥១ ខេត្តកំពង់ស្ពឺ ប្រមូល​ថវិកា​បាន​ជិត​១០​ម៉ឺន​ដុល្លា​

0

​កំពង់ស្ពឺ ៖ ថវិការ​សប្បុរសធម៌​ជិត​១០​ម៉ឺន​ដុល្លា ត្រូវបាន​ប្រ​ចូលរួម​ជាមួយ​កាកបាទក្រហម កម្ពុជា​ក្នុងឱកាស ប្រារ​ព​ពិធី​ខួប​លើ​ទី​១៥១ ទិវា​ពិភពលោក​កាកបាទ​ក្រម​ហ អ​ធ្ឍ​ចន្ទ​ក្រម​ហ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​ប្រធានបទ “ ខ្ញុំ និង​កាកបាទក្រហម ” នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ កាល​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ ។​

​ ​លោក​តុង សេង ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម បានធ្វើ​សន្ទរកថា​ស្វា​គម​ន៏ និង​របាយ​ការ​ណ៏​សង្ខេប​ការងារ ស្តីពី​សមិទ្ធិផល​នានា​របស់​សាខា​អនុវត្តន៍​រយៈ ពេល​១​ឆ្នាំ​គិតពី ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣ ដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ បាន​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ធម្មជាតិ គ្រោះ​អ​គ្កី​ភ័យ ជន​ងាយ​រងគ្រោះ ចាស់ជរា​គ្មាន​ទីពឹង កុមា និង​អ្នក​ផ្ទុកមេរោគ​អេដស៍​រាប់ពាន់​គ្រួសារ ។ លោក​អ៊ូ សំ​អួន អភិបាល ខេត្តកំពង់ស្ពឺ និង​ប្រធានកិត្តិយស សាខា​ខេត្តកំពង់ស្ពឺ បាន​អាន​សេចក្តី​ថ្លែង​ការ​ណ៏ របស់​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា​ផងដែរ ។​ ​ ​

លោ​ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានធ្វើ​កោតសរសើរ ដល់​មន្ត្រី​កាកបាទក្រហម ខេត្ត​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សប្បុរសជន ដែល​កន្លងមក​បាន​លៈ​បង់​ទាំង​កម្លាំងកាយ​ចិត្ត ទាំង​ស្មារតី សំភារៈ ថវិកា ផ្តល់​ការគាំទ្រ យ៉ាងសកម្ម និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ដល់​សកម្មភាព​ម​នុស្ស​ធម៌ ។

ទង្វើ​ទាំង​នោះបាន​ស្តែង​ចេញពី វប្បធម៌​ចែករំលែក ជួយ​គ្នា​ទៅវិញទៅមក​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ នៅ​គ្រប់ពេលវេលា​នៅ​គ្រប់ ទីកន្លែង​ក្នុង​គ្រាអាសន្ន ដោយ​មិន​ប្រកាន់​បក្សនយោបាយ ឬ​ពូជសាសន៍​ឡើយ ។​ ​លោក​បន្តថា បច្ចុប្បន្ន​សាខា​កាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ បាន​កំពុង​បំពេញ​តួនាទី​របស់ខ្លួន​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បេសកកម្ម​សង្គ្រោះ​ប្រជាជន​រងគ្រោះ ក៏ដូចជា​ការឆ្លើយតប និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ ការការពារ ទប់ស្កាត់​ការរីក​

រាលដាល​នៃ​ជម្ងឺឆ្លង​នានា​ដូចជា ៖ ជម្ងឺគ្រុនឈាម​, ជម្ងឺផ្តាសាយបក្សី​.. ការអប់រំ ថែទាំ សុខភាព សាធារណៈ​, ការថែទាំ​អនាម័យ​តាម​សហគមន៍​, ការលើកកម្ពស់​សុខភាព​ស្ត្រី និង​កុមារ​, ការលើកកម្ពស់​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម និង​តម្លៃ​មនុស្សធម៌​,​ការជួយ​សង្គ្រោះ បឋម​ជា​មូលដ្ឋាន​ក្នុង​សហគមន៍​, ការផ្តល់​ទឹកស្អាត​, ការអប់រំ​ដើម្បី​

កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ គ្រាប់មីន និង​សុវត្ថិភាព​ចរាចរណ៍​ជាដើម​…​។​ ​សូម​រំលឹកថា ក្នុងឱកាស​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១៥១ ទិវា​ពិភពលោក​កាកបាទ ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ក្នុង​ទីលាន​លេង​កីឡា ខេត្តកំពង់ស្ពឺ​នោះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មន្ត្រី​រាជា​គ្រប់លំដាប់​ថ្នាក់​ជុំវិញ​ខេត្ត ព្រះ​ស​ង្ឍ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស យុវជន​ស្ម័​ក​ចិត្ត​កាកបាទ​ក្រម​កម្ពុជា តំណាង​សាខា​កាកបាទក្រហម ខេត្ត​ឡុង​វិញ​នៃ​ប្រទេស​វៀតណាម​និង​សប្បុរសជន​យ៉ាងច្រើន​កុះក ។

ក្នុងពេលនោះ​កាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​ពី​ការចូលរួមចំណែក សកម្មភាព​មនុស្សធម៌ របស់លោក​ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី​ជា​ភ្ញៀវ​កិ​ក្តិ​យស ជា​បណ្តោះអាសន្ន​បាន​ចំនួន​៩៣៣០២៨​ដុល្លា សម្រាប់​ទ្រាំ​ទ្រុង កាកបាទក្រហមកម្ពុជា យកទៅជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ទឹកជំនន់​ខ្ស​ល់​ព្យុះ អ្នក​ផ្ទុកមេរោគ​អេដស៍ កុមា​កំ​ព្រាំ ចាស់ជរា ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ជាដើម ។​ ​

​ជា​ចុងបញ្ចប់​តាមរយៈ សកម្មភាព​នានា របស់​កាកបាទក្រហម កម្ពុជា សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​គ្រប់​ទិស​បន្ត​នូវ​ការរួមចំណែក ផ្តល់​ការ​គាំ​ទ្រាំ​ទាំង​សម្ភារៈ ថវិកា កំលាំងកាយ​ចិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ជន​ងាយ​រងគ្រោះ ក្នុង​សង្គមជាតិ និង​ពិភពលោក​ទាំងមូល ព្រមទាំង​មានការ​បង្ហោះ​ប៉េង​បោង​ជា​និមិត្តរូប​ផងដែរ ៕ ??????????????????????????????? ??????????????????????????????? ???????????????????????????????