ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង រៀបចំពិធីប្រកាសសេចក្ដីសម្រេច

0

ខេត្តព្រៃវែង  នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរគណបក្សខេត្តព្រៃវែង មានរៀបចំពិធីវិធីប្រកាសសេចក្ដីសម្រេចទទួលស្គាល់ក្រុមវាគ្មិនយុវជនគណបក្សឃុំ-សង្កាត់ និងមន្ទីរ-អង្គភាព ទូទាំងខេត្តព្រៃវែង ក្រោម វត្តមាន ឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការបក្សខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំ សមាជិក សមាជិការ ជាច្រើនរូបទៀត។

បន្ទាប់ពី ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានឡើងអានរបាយការណ៍ស្តីអំពីនីតិវិធីនៃការជ្រើសរើស និងការបណ្តុះបណ្តាលវគ្គអប់រំនយោបាយដល់យុវជនវាគ្មិនទូទាំងខេត្តព្រៃវែងរួចមក ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ជាទិសដៅយើងត្រូវដណ្ដើមយកជ័យជម្នះឱ្យបាននៅក្នុងការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីឈានទៅដណ្ដើមបានជោគជ័យតាមការរំពឹងទុករបស់យើង ទាមទារឱ្យយើងទាំងអស់គ្នាយកអស់កំលាំងកាយចិត្តទាំងក្នុងការងារផ្តល់សេវារដ្ឋបាល និងការងារមូលដ្ឋាន ។ ដោយឡែកការងារពង្រឹង និងពង្រីកយុវជនបក្សគឺជាយន្តការឆ្អឹងខ្នងដែលថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ ។photo_2016-09-18_18-45-10
ឯកឧត្តម បានបន្តទៀតថា ជាសច្ចភាពប្រវត្តិសាស្រ្ត គណៈបក្សយើងបាននិងកំពុងកសាងស្នាដៃជាច្រើនឥតគណនាក្នុងការ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ មានជាអាទរ៍ ការចូលរួមរំដោះប្រទេសពីនឹមអាណានិគមនិយមបារាំង ការរំដោះប្រទេសឲ្យរួចចាកផុតពីការនឹមត្រួតត្រារបស់បរទេស ការរំដោះប្រទេសឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ការបង្រួបបង្រួមជាតិ និងទឹកដីទាំងមូលឲ្យស្ថិតនៅក្រោមរបបគ្រប់គ្រងតែមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំចុងក្រោយរបស់មាតុភូមិដ៏កំសត់របស់យើង និងជាពិសេសចុងក្រោយគឺការកាត់បន្ថយភាពក្រីក្រ (៥៣% ឆ្នាំ២០០៤ មកត្រឹម ១៣.៥% ឆ្នាំ២០១៤) និងគម្លាតរវាងអ្នកមាននិងអ្នកក្រ (៤១.១ ឆ្នាំ២០០៧ មកត្រឹម ៣០.៨ ឆ្នាំ២០១២) តាមរយៈការកសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ដែលមានកំណើនក្នុងរង្វង់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ។ photo_2016-09-18_18-44-59សមិទ្ធិផលទាំងនេះឆ្លុះបញ្ចាំងពីការ ដាក់ចេញ និងការអនុវត្តដ៏ត្រឹមត្រូវរបស់កម្មវិធីនយោបាយបក្ស ដែលឈានទៅគោលការណ៍ក៏ដូចជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានមានមតិផ្តាំផ្ញើទៀតថា ខ្ញុំសូមផ្តល់អនុសាសន៍លើកិច្ចការចំពោះមុខ និងតម្រង់ទិសលើសកម្មភាពនៅពេលអនាគត ដូចខាងក្រោម ៖
– ចំពោះមុខត្រូវខិតខំចូលរួមឲ្យបានសកម្ម ដោយសហការជាមួយគណៈបក្សស្រុកក្នុងការជម្រុញឲ្យសមាជិកបក្សយើងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
-ត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ជាតិរបស់យើង ជាពិសេសគឺច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីយល់ឱ្យបានច្បាស់ នៅពេលមានការវាយប្រហារដោយព័ត៌មានអគតិណាមួយយើងអាចវាយបកបានទាន់ពេលវេលា។
– ព្យាយាមស្វែងយល់និងស្គាល់អត្តសញ្ញាណសមាជិកបក្សតាមបណ្តាក្រុមបក្សក្នុងភូមិដែលខ្លួនទទួលបន្ទុកឲ្យច្បាស់ ដែលជាបច្ច័យងាយស្រួលក្នុងការគៀរគរពួកគាត់ឲ្យទៅចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតឲ្យគណៈបក្សយើង ។-ត្រូវរកពេលវេលាដើម្បីអាននូវមេរៀន និងអានសំនួរចម្លើយស្តីពីប្រធានបទរសើបនានាដែល គណៈបក្សប្រឆាំងតែងតែលើកយកមកវាយប្រហាគណៈបក្សយើងក៏ដូចជារដ្ឋាភិបាល ។
-ត្រូវធ្វើការសិក្សាស្រវជ្រាវបន្ថែមទៀត នូវអ្វីដែលជាការវិវឌ្ឍន៍ថ្មីៗនៅលើពិភពលោកតាមរយៈព័ត៌មានផ្សេងៗដើម្បីមានមូលដ្ឋានធ្វើការប្រៀបធៀប និងធ្វើការវាយបក ជាពិសេសនិន្នាការនិងប៉ូលនយោបាយពិភពលោក ។
-ត្រូវធ្វើការសិក្សាស្រាវជ្រាវមើលគំនិតនយោបាយរបស់អ្នកប្រាជ្ញល្បីៗ ពាក់ព័ន្ធនឹងការដឹកនាំរដ្ឋ ការធ្វើនយោបាយ និងការកសាងប្រទេសជាដើម ដើម្បីជាចំណេះដឹងមួយទៀតសម្រាប់វាយបកយ៉ាងមានប្រសិទ្ធភាព ។