លោកអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចែកធុងសំរាម ប្រគល់មួកសុវត្តិភាពអប់រំច្បាប់ចរាចរ និងទទួលសុំណូមពរនានារបស់បងប្អូនអាជីវករមកដោៈស្រាយ

0
  • កំពង់ស្ពឺ៖ធុងសំរាម សៀវភៅអប់រំច្បាប់ចរាចរ ស្ទិកឃរ័បិទ មួកសុវត្តិភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺរួមនិងអស់លោកimg_20160921_112820លោកស្រីជាអភិបាល ប្រធានមន្ទីរជុំវិញចុៈចែកជូនបងប្អូនជាអាជីវករផ្សាកំពង់ស្ពឺ ក្នុងក្រុងច្បារមន គ្រាដែលចុៈចែកធុងសំរាមនោៈលោកអភិបាលខេត្តក៏បានជួបនិងក្រុមអាជីវករផ្សាមួយចំនួនដែលបានសុំណូមពរមកឲ្យអាជ្ញាធរដើម្បីដោៈស្រាយបញ្ហាផងដែរ ។
    លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឲ្យដឹងថា ធុងសំរាម ចំនួន៣០ធុង បានមកពីការសហការពីមន្ទីរបរិស្ថានខេត្តក្នុងចំនួន២០០ធុង រួមសៀវភៅច្បាប់ចរាចរ ៣០០ក្បាល មួកសុវត្តិភាព២០ ព្រមទាំងសេចក្តីអំពាវនាវស្តីពីការទប់ស្កាត់គ្រោៈថ្នាក់ចរាចរចំនួន ៣០០ច្បាប់បាននាំមកចែកជូននាពេលនេៈ ។ លោកប្រធានមន្ទីរបានបន្តថាដោយមើលឃើញពីការចាំបាច់ក្នុងការថែរក្សាបញ្ហាបរិស្ថាន ការគ្រោៈថ្នាក់ចរាចេរ និងសុវត្តិភាពទើបមន្ទីរសាធារណៈការ និងដឹកជញ្ជូន សហការជាមួយមន្ទីរបរិស្ថានខេត្តក្រោមការណែនាំរបស់លោកអភិបាលខេត្តកំពង់ស្ពឺហើយបាននាំទៅចែកក្រុមអាជីវករ អ្នករត់ម៉ូតូឌុបតាមផ្សាទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ។img_20160921_112826
    លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងទៅកាន់ក្រុមអាជីវករក្នុងផ្សាកំពង់ស្ពឺដោយលើកឡើងថា បញ្ហាបរិស្ថានអនាម័យជាកត្តាចាំបាច់ចំពោៈសុខភាព កាលណាបើសុខភាពល្អច្បាស់ណាស់គឺមានការអភិវឌ្ឍន៏ជឿនលឿន ក្នុងនោៈផងដែរបច្ចុប្បន្ននេៈការគ្រោៈថ្នាក់ចរាចរនៅតែបន្តកើតមានគួរឲ្យព្រួយបារម្មណ៏ ទើបបានអាជ្ញាធរតែងតែចុៈអប់រំណែនាំជាពិសេសចំពោៈបងប្អូនអ្នករត់ម៉ូតូតាមផ្សានិងអ្នកធ្វើតាមផ្លូវជាតិនានាក្នុងខេត្តទាំងមូល ។img_20160921_112829
    លោកអភិបាលខេត្តបានបន្តដោយសង្កត់ធ្ងន់ថា បងប្អូនជាអាជីវករមេត្តាជួយនាំគ្នាថែរក្សាបរិស្ថានដើម្បីសុខភាពយើងទាំងគ្នា ដើម្បីសោភណ្ឌភាព ចូលរួមចលនាទីក្រុងស្អាត បរិស្ថានល្អឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិគេមកលេងខេត្តយើង ម៉្យាងសំខាន់ទៀតគែការថែរក្សាអាយុជីវិតយើងដោយនាំគ្នាគោរពច្បាប់ចរាចរទាំងគ្នាចាប់ពីថ្ងៃនេៈតទៅ ៕
  • img_20160921_112824
  • img_20160921_112810