វីដេអូ ប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសំលេងមាស

0

អធិរាជសំលេងមាស   ពត៌មានសំខាន់ៗថ្ងៃខែឆ្នាំកំនើត ២៣ សីហា ១៩៣២ ទីកន្លែងកំនើត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា មរណៈភាព ១៨ ឧសភា ១៩៧៦ ប្រភេទតន្ត្រី មនោសញ្ចេតនា ប្រជាប្រិយរ៉ខ់ និង រ៉ូល វិជ្ជាជីវៈ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត គ្រឿងភ្លេង ម៉ង់ដូលីន ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៥០ –១៩៧៥ ដៃគូ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន ។

 គ្រឿងតន្ត្រីស្ទាត់ជំនាញ ម៉ង់ដូលីន លោក ស៊ីន-ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀងនិងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ​នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ លោកមានរហស្សនាមថាជា អធិរាជសំឡេងមាស។ លោក​ ស៊ីន-ស៊ីសាមុត

ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សារ -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។លោកសុីនសាមុតគឺជាវីរបុរសស្នេហាជាតិ។