អធិការឡើងថ្មីបានកែឆ្នៃឲ្យមានសមិទ្ធិផលនានានៅក្នុងស្រុកលំផាត់

0

ដោយ: យក្ខ ឡោម
ខេត្តរតនគិរី: ដោយឃើញមានការខ្វះខាតសមិទ្ធិផលនៅក្នុងអធិការដ្ឋាននគរបាលស្រុកលំផាត់ដូចជាអណ្តូងទឹកបង្គន់អនាម័យនឹងបន្ទប់ទឹកជាដើម។img_20161005_201913

នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពសមិទ្ធិផលដែលកំពុងតែរៀបចំកសាង ក្រោយពីលោក ថេង ចន្ធី បានផ្លាស់ប្តូពីនាយរងការិយាល័យ សណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តរតនគិរីមកកាន់ជាអធិការនគរបាលស្រុកលំផាត់វិញ។img_20161005_201930

លោកបានរៀបចំកសាងនូវសមិទ្ធិផលដែលអធិការចាស់មិនមានការអភិវឌ្ឍន៍នោះឥឡូវនេះលោកបានអំពាវនាវដល់សម្បុជននានាដើម្បីយកកសាងសមិទ្ធិផលដែលខ្វះខាតដូចជាអណ្តូងទឹកបន្ទប់ទឹកបង្គន់អនាម័យព្រមទាំងសមិទ្ធិផលផ្សេងទៀតដែលខ្វះខាតនៅក្នុងអធិការស្រុកលំផាត់។img_20161005_201921

ហើយនឹងខិតខំរៀបចំកន្លែងធ្វើការ ដែលមានកម្លាំងមួយចំនួនឲ្យសំអាតនៅបរិស្ថាន អនាម័យដាំសួនច្បារ ព្រមទាំងធ្វើរបងក្លោងទ្វារឲ្យបានល្អ ស្អាតផងដែរ។

លោកអធិការបានបន្តថា ការរៀបចំស្តារសមិទ្ធិផលក្នុងអធិការនេះរួមមាន៖ ១.អណ្តូងទឹកឃួងចំនួន១តំម្លៃ១៥០០.$ ២.កសាងបន្ទប់ទឹកនឹងបង្គន់អនាម័យទទឹង២.៦០ម៉ែត្របណ្តោយ៤ម៉ែត្រធ្វើអំពីឥដ្ឋប្រកស័ង្កសី
៣.ត បណ្តាញអគ្គិសនីកម្ពុជា ចូលមកប្រើប្រាស់ក្នុងអធិការដ្ឋានទាំងមូល។img_20161005_201935

សមិទ្ធិផលទាំងនេះគឺកើតចេញពីឆន្ទៈជាអ្នកដឹកនាំបើមិនមានឆន្ទៈសមិទ្ធិផលមិនអាចកើតឡើងបានឡើយ។

ព្រោះកន្លែងធ្វើការប្រៀបបីដូចជាតម្លៃនៃការងារផងដែរបើកន្លែងធ្វើការស្អាត មានថាសុខភាព អ្នកដទៃ ក៍គេឲ្យតម្លៃគោរពនៅតួរនាទីរបស់ខ្លួនផងដែរ ៕

img_20161005_201916