លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី អញ្ជើញសម្ភោធការដ្ឋានជួសជុលផ្លូវខេត្តលេខ៣៧៨៩ប្រវែង៣០០០ម៉ែត្រ ពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវឆ្ពោះទៅស្រុកអណ្តូងមាស

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ លោក អភិបាលខេត្តរតនគិរី ថង សាវុន នាព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធការដ្ឋានជួសជុលផ្លូវខេត្ត លេខ៣៧៨៩img_20161007_080335 ប្រវែង៣០០០ម៉ែត្រពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅស្រុកអណ្តូងមាស។
លោក ស៊ុន ប៉ូលិន ប្រធានមន្ទីរសារធារណ:ការនឹងដឹកជញ្ជូនខេត្តរតនគិរី មានប្រសាសថា ផ្លូវខេត្តលេខ៣៧៨៩នេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ប្រវែង៣២ គីឡូម៉ែត្រ ក្នុងចំនួន៣២ គីឡូម៉ែត្រ នេះរាជរដ្ខាភិបាល បានទម្លាក់កញ្ចប់ ថវិការធ្វើការស្ថាបនាសាងសង់ជាប្រភេទគ្រឹ:ថ្មម៉ិច នឹងក្រាលកៅស៊ូពីជាន់DBDT បានប្រវែង១៤.៧០០ម៉ែត្រការេ ហើយដោយចំណាថវិការ១៧ចំនួន២.១៧៥.៥៣៧.៥០០រៀល។
ដោយឡែកថ្ងៃនេះគឺមន្ទីរសារធារណ:ការខេត្ត បន្តធ្វើ៣០០ម៉ែត្របន្ថែមទៀតតាមជំហានដែលថវិការជាតិផ្តល់ឲ្យសម្រាប់ឆ្នាំ២០១៦។img_20161007_080337
លោកប្រធានមន្ទីរបន្តថា ផ្លូវខេត្តលេខ៣៧៨៩ ជាផ្លូវមួយមានសារ:សំខាន់សម្រាប់សេដ្ឋកិច្ចនឹងការអភិវឌ្ឃន៍ ក្នុងស្រុកបកែវនឹងស្រុកអណ្តូងមាសក៍ដូចសម្រាប់ខេត្តទាំងមូលផងដែរ។
មានប្រសាសសំណេះសំណាល នាឱកាសនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិកើគ្រប់វិស័យ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃវិស័យ ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាននឹងហេដ្ឋារចនាសម្ពន្ធ័រូប វត្ថុដ៍ទៃទៀត បាននឹងកំពុងរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ដោយសម្តេចចាត់ទុកផ្លូវ ស្ពានជាសសៃយាម សេដ្ឋកិច្ចជាតិ ហើយមានផ្លូវមានស្ពានគឺមានក្តីសង្ឃឹម។
ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកផ្លូវខេត្ត លេខ៣៧៨៩ បកែវ អណ្តូងមាសជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ដើម្បីបំរើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរចាងលើក្នុងការដឹក កសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារក៍ដូចជាការងាយស្រួលក្នុងការដឹកសម្ភារ:សំណង់គ្រឿឧបភោគដែលផ្គត់ផ្គង់ដល់ ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកបកែវនឹងស្រុកអណ្តូងមាស។
ដើម្បីឲ្យដំណើរការ ជួសជុលផ្លូវនេះទទួលបានជោគជ័យ លោក ថង សាវុន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការកុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកទាំងពីរ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវ នេះផងដែរ។ បន្ទាប់ពីការជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋចូលរួមជាង១០០នាក់ ម្នាក់ទទួលបានក្រម៉ា០១ ថវិការ១០ពាន់រៀល នឹងឧថម្ពដល់អាជ្ញាធរស្រុកទាំងពីរក្នុង១ស្រុក៤០០ពាន់រៀល រួចមក លោក ថង សាវុន ក៍បានអញ្ជើញ បញ្ជារគ្រឿងចក្រជាតិមិត្ត រូបនៃការចាប់ផ្តើម ដាក់ឲ្យដំណើរជួសជុលកំណាត់ផ្លូវខេត្ត លេខ៣៧៨៩ ប្រវែង៣០០ម៉ែត្រ ទទឹង៧ ក្រាលកៅស៊ូប្រភេទDBST ពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅកាន់ស្រុកអណ្តូងមាស ចាប់ពីពេលនេះតទៅ ៕

img_20161007_080330

img_20161007_080333