អភិបាលរងខេត្តដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

0

ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ លោក គឹម ឆៃហ៊ាង អភិបាលរងខេត្តសៀមរាប ដឹកនាំកម្លាំងចម្រុះ កម្លាំងមន្ទីបរិស្ថានខេត្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចុងឃ្នៀស នៅរសៀលថ្ងៃទី០៨ ខែimg_20161009_111633តុលា ឆ្នាំ២០១៦។ កងរាជអាវុធហត្ថស្នាក់ការB8 ប្រជាសហគមន៍សង្កាត់ចុងឃ្នៀស ចុះល្បាតបង្ក្រាបបទល្មើសនេសាទ ដែលជនខិលខួចបានលួចប្រើប្រាស់ឧបករណ៍ចាប់ត្រីដោយខុសច្បាប់ នៅក្នុងទឹកដីបឹងទន្លេសាប។
កិច្ចប្រតិបត្តិការចុះល្បាតបង្ក្រាបករណីខាងលើនេះ លោក គឹម ឆៃហ៊ាង អភិបាលរងខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ប្រើប្រាស់ការណូតចំនួន០៤គ្រឿងជាមធ្យោបាយ ដោយចេញល្បាតចាប់ពីចំណុចក្បាលជ្រោយ រហូតទៅដល់ចំណុចកោះក្អែល ជាប់ព្រំប្រទល់ឃុំកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង។
តាមប្រភពពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា កិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើនេសាទប្រើប្រាស់ឧបរណ៍ខុសច្បាប់នេះ សមត្ថកិច្ចចម្រុះបានដកហូត ឧបករណ៍ល្មើសច្បាប់មាន៖ ក្បាលបរចំនួន១៧ក្បាល ក្នុងនោះក្បាលបរធ្វើពីដែកចំនួន១៥ក្បាលបរ និងធ្វើពីឈើចំនួន០២ក្បាលបរ, កាប់បំផ្លាញស្បៃម៉ុងនៅហ្នឹងកន្លែងមានប្រវែង២០០០ម៉ែត្រ និងប្រលេងកូនត្រីចម្រុះចំនួន២០គីឡូក្រាម រីឯឧបករណ៍ល្មើសច្បាប់ដែលដកហូតបានសមត្ថកិច្ច និងដឹកយកទៅដុតកម្ទេចចោល។img_20161009_111627
គួរម្លឹកផងដែរថា បទល្មើសនេសាទនៅក្នុងតំបន់ចុងឃ្នៀស និងនៅសហគម ក្នុងភូមិសាស្ត្រស្រុកពួក កំពង់កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែ មិនទាន់មានសមត្ថកិច្ចឬជំនាញណាម្នាក់ចេញមុខបង្ក្រាបសោះឡើយ ប្រសិនបង្ក្រាបម្តងៗ ឃើញតែបង្ក្រាបតែកន្លែងតូចតាចប៉ុណ្ណោះ ហើយមិនដែលឃើញចាប់បានឈ្មួញណាម្នាក់ទេ។ ដូច្នេះពលរដ្ឋសម្ឃឹមថា មានតែលោកអភិបាលខេត្តសៀមរាប ទេ ដែលអាចហៅ ប្រធានមន្ទីរជលផលខេត្ត យកមកធ្វើការអប់រំ ឬក៏ព្រមានដល់គាត់ ប្រហែលជាពលរដ្ឋសប្បាយចិត្តនិងសម្ឃឹមជឿជាក់ទៅលើអភិបាលខេត្ត បើមិនដូច្នោះទេ ពលរដ្ឋក្នុងខេត្តសៀមរាប លែងគ្មានជំនឿចិត្ត ទៅលើអភិបាលខេត្ត
ហើយ?៕

img_20161009_111637

img_20161009_111630