គៀត សុ​វណ្ណា​ឡាង ធ្វើ​ឲ្យ​សិស្ស​បូរី​១០០​ខ្នង​ភ្ញាក់ផ្អើល​

0

​រាជធានី​ភ្នំពេញៈ គៀត សុ​វណ្ណា​ឡាង ជា​តារា​សម្ដែង​ល្បីឈ្មោះ​មួយរូប ក្រោយ​លេចមុខ​ក្នុង​ខ្សែ​រឿង​ជាច្រើន បន្ទាប់មក​តារា​ស្រស់​សោភា​រូបនេះ​បាន​វិ​វ​ឌ្ឍ​ក្លាយជា​តារាចម្រៀង​ដ៏​ពីរោះ ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ សិល្បការិនី​សម្តី​ផ្អែម​រូបនេះ​បានធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​

ភ្ញាក់ផ្អើល​ដោយសារតែ​តារា​សម្តែង និង​ច្រៀង​គៀត សុ​វណ្ណា​ឡាង បាន​លេច​វត្តមាន​ក្នុង កម្មវិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ ទិវា​កុមារ​អន្តរជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​ហ៊ុនសែន បូរី​១០០​ខ្នង ជា​អធិបតី ក្នុងនាម​ជា​អតីត​សិស្ស​នៅ​សាលា​នេះ ហើយ​បាន​ចូលរួម​ផ្តល់​ជា សៀវភៅ ប៊ិក និង​ថវិកា​មួយចំនួន​ដល់​សិស្ស​ទីទ័លក្រ​៩៩​នាក់ និង​សិស្ស​កាយរឹទ្ធិ កាកបាទក្រហម ក្រោម​ក្រសែភ្នែក​សិស្ស​ជាង​មួយ​ពាន់​នាក់ ហើយ​បន្ទាប់ពី​ចប់​ពួកគេ​បាន សុំ​ហត្ថលេខា និង​ថតរូប​ជាមួយ​យ៉ាង​គគ្រឹកគគ្រេង​។​ ​

តារា​សាច់​សខ្ចី គៀត សុ​វណ្ណា​ឡាង បាន​ថ្លែង​ទាំង​ទឹកមុខ​ញញឹម​ប្រិមប្រិយ​ថា នាង​មានការ រីករាយ​សប្បាយចិត្ត​ឥតឧបមា​ដោយ​នៅពេលនេះ​បានមក​ចូលរួម​ក្នុង​កម្មវិធី​ទិវា​កុមារ​អន្តរជាតិ នៅ​សាលា​ដែល​នាង​ធ្លាប់​សិក្សា​រៀនសូត្រ​ជាថ្មី និង​បាន​ជួប​ប្រាស្រ័យ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​ជំនាន់​ក្រោយ​ដោយ​ទឹកមុខ​ស្រស់បស់​។

ជាពិសេស​នាង​មានបាន​ចូលរួម​ជួយ​តាម លទ្ធ​ភាពជា​សៀវភៅ ប៊ិក និង​ថវិកា ដល់​សិស្ស​ជួប​ការលំបាក​ក្នុងការ​សិក្សា​ក្នុង​ថ្ងៃ​សិទ្ធិ​កុមារ និង​យុវជន​ក្រុម​កាយរឹទ្ធិ កាកបាទក្រហម​ថែម​ទៀតផង​។​ ​បើតាម​អ្នក​ម្តាយ​កញ្ញា គៀត សុ​វណ្ណា​ឡាង បាន​ឲ្យ​ដឹងផង​ដែរ​ថា កូនស្រី​របស់គាត់​មានការ រីករាយ​សប្បាយចិត្ត​ណាស់​ដែល​បានមក​កាន់​សាលា​ដែល​នាង​ធ្លាប់​សិក្សា​រៀនសូត្រ ហើយ សូម្បីតែ​រូបគាត់​ក៏បាន​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង​នេះដែរ​។

មាតា​ដែល​តាម​ស្អិត​ការពារ​កូន​រូបនេះ បាន​បន្តថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​កូនស្រី ចូលរួម​ក្នុង​សកម្មភាព​សង្គម ជួយ​សិស្ស​ក្រីក្រ​នោះ ដោយ​កន្លងមក​សុ​វណ្ណា​ឡាង បាន​ចូលរួម ក្នុង​កម្មវិធី​សប្បុរសធម៌ កម្មវិធី​តន្ត្រី​មនុស្សធម៌ សម្តែង​ច្រៀង​រក​ថវិកា​ជួយ​អង្គការ​កុមារកំព្រា ជា​ញឹកញាប់​។ “​

យើង​មិនត្រូវ​គិតតែ​លុយ​នោះទេ អ្វីដែល​យើង​អាច​ចូលរួមបាន ឬ​យើង​មានលទ្ធភាព យើង​ត្រូវតែ​ជួយ​ដល់​ជនក្រីក្រ កុមារកំព្រា ដែលជា​សកម្មភាព​សង្គម​មួយ​នៅក្នុង​វប្បធម៌​នៃ​ការចែករំលែក​” គាត់​បាន​បន្ថែម​។​ ​ទន្ទឹមនឹង​នេះដែរ អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល និង​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម Phleng Record កញ្ញា គៀត សុ​វណ្ណា​ឡាង បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​ប្អូនៗ​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ ឲ្យ​មានចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ឈានទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ជំនាញ និង​ចាប់​អាជីព​ការងារ​លើកស្ទួយ​គ្រួសារ ក៏ដូចជា​សង្គមជាតិ​យើង​កាន់តែ​រីកចម្រើន មាន​វឌ្ឍនភាព​ទ្វេ​ឡើង​ថែមទៀត​។​

​គួរ​បញ្ជាក់ថា គៀត សុ​វណ្ណា​ឡាង ជា​តារា​សម្ដែង​ល្បីឈ្មោះ​មួយរូប ក្រោយ​លេចមុខ​ក្នុង​ខ្សែ​រឿង​ជាច្រើន ពិសេស​ក្នុង​រឿង​«​ទឹកចិត្ត​បងស្រី​» ដែលជា​រឿង​ចុងក្រោយ​។ ក្រោយមក​នាង​ក៏បាន​ក្លាយជា​អ្នកចម្រៀង​ក្នុង​ផលិតកម្ម Phleng Record កាលពីដើមឆ្នាំ​២០១២​។

បទ​ចម្រៀង​មួយចំនួន​នៅក្នុង​ផលិតកម្ម​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ពី​ទស្សនិកជន​ជាពិសេស​បទ «​ល្ងង់ៗ​ទើប​មិន​ឈឺចាប់​» «​ចង់​ធ្វើជា​សង្សារ​គ្នា​ម្ដងទៀត​» ជាដើម​។ ថ្មីៗ​នេះ​កញ្ញា​ក៏​ត្រៀម​អាល់​ប៊ុ​ម​ថ្មី​របស់ខ្លួន​ជាច្រើន​ទៀតផង​ដែរ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​៕Keat Sovannalang1a Keat Sovannalang1 Keat Sovannalang??????????????????????????????? ???????????????????????????????