អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប០៤ឆ្នាំ

0

ដោយ អ ភារុណ

មណ្ឌលគិរី៖អាជ្ញាធរខេត្ត ព្រះសង្ឃ តាជីយាយជី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ មន្ទីអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលេរដ្ឋនៅក្នុងimg_20161015_131410ខេត្តមណ្ឌលគិរី ប្រមាណជាជាង៩០០នាក់ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប០៤ឆ្នាំ កាលពីព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦នេះ នៅជិតរង្វង់មូលគោព្រៃស្ថិតនៅក្នុងក្រុងសែនមនោរម្យ។នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះបរមរតនកោដ្ឋគម្រប់០៤ឆ្នាំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រសូត្រនៅថ្ងៃអង្គារ១១កើត ខែកក្តិត ឆ្នាំច ចត្វាស័ក ព.ស២៤៦៥ ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២ ហើយព្រះអង្គបានយាងចូលទីវង្គត់នៅថ្ងៃច័ន្ទ១៥រោជ ខែភទ្របទឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ត្រូវនឹងថ្ងៃទី១៥ឆ្នាំ២០១២វេimg_20161015_131407ម៉ោង០១នឹង២០នាទីរំលងអាធ្រាតុក្នុងជន្មាយុ៩០ព្រះវស្សា នៅទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន។ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ការរៀបចំពិធីនេះឡើង ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណដ៏ធំធេង និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម និងវិសេសវិសាលបំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណនៅក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួបជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ និងដើម្បីរំលឹកដល់គុណូបការៈ ដ៏ធំធេងបំផុតរបស់ព្រះអង្គចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ គឺបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជារាស្រ្តខ្មែរគ្រប់រូប ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ។បន្ទាប់មក អាជ្ញាធរខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ មន្ទីអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលេរដ្ឋ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្តព្រះបរមរតនកោដ្ឋ ព្រមទាំងធ្វើការរាប់បាតដល់ព្រះសង្ឃចំនួន២០អង្គផងដែរ៕

img_20161015_131351

img_20161015_131403

img_20161015_131354