ក្មេងស្រីម្នាក់បាត់ក្នុងផ្សារចង្អើរសមត្ថកិច្ចរកឃើញវិញហើយអណ្ដែតទឹកក្នងរណ្ដៅដី

0

ខេត្តកែប៖ ករណីបាត់ក្មេងស្រីបានរកឃីេញវិញហីេយនៅវេលាម៉ោង8h00នាទីថ្ងៃទី ១៧ខែតុលាឆ្នាំ២០១៦ មេបញ្ជាការផ្នែកសឹករងក្រុងកែប(វរសេនីយ៍ទោ ខៀវ ប៊ុនរិទ្ធ ) img_20161017_102710សហការជាមួយកម្លាំងកងរាជអាវុធហតខេតកែប,ក្រុងកែប និងនគរបាលខេត្ត,ក្រុងកែប លោកគ្រូពេទ្យនៃមន្ទីរសុខភិបាលខេត្តកែបបានចុះទៅពិនិត្យសពក្មេងម្នាក់ស្រីដែលបានបាត់ខ្លួនកាលពីម្សិលមិញ១៦ ខែតុលា ឆ្នាំ២០១៦ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
នៅវេលាម៉ោង6h00នាទីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦អ៊ំប្រុសនិងម្ដាយរបស់ក្មេងស្រីនោះបានរកឃើញអណ្ដែតក្នុងទឹករណ្ដៅដីដែលគេជីកកាយយកទៅលក់នៅចំណុចខាងលើផ្លូវរថភ្លើង ភូមិ សង្កាត់ ខាងលើ។img_20161017_102706
សពក្មេងឈ្មោះ អែម លីហ្សា ភេទស្រី អាយុ៧ឆ្នាំ ឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ ទាំងពីរនាក់មានមុខរបរកសិករ(កម្មករចម្ការម្រេច) ក្រោយធ្វើកោសល្យវិច្ឆ័យរបស់លោកគ្រូពេទ្យ កម្លាំងជំនាញសន្និដ្ឋានថា ក្មេងស្រីបានស្លាប់ដោយគេសម្លាប់យកក្រវិល(ក្មេងស្រីមានពាក់ក្រវិលកាឡៃមួយគូហើយគេដោះយកទៅបាត់)រួចយកទៅទម្លាក់ចូលទៅក្នុងទឹកព្រោះក្បាលពីក្រោយចំហៀងខាងស្ដាំមានស្នប្រវែង9,5cmជម្រៅ0,5cmព្រមទាំងមានស្លាកស្នាមជាំខ្មៅពេញខ្នងនិងដៃទាំងសងខាង ៕

img_20161017_102702

img_20161017_102700

img_20161017_102710