ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រកាសផ្ទៃដីព្រៃឈើចំនួន១៣៥ ហិកតា នៅភូមិព្រួកឃុំបាតាងស្រុកលំផាត់ទុកជាតំបន់ព្រៃការពារនឹងអភិរក្ស

0

ដោយ យក្ខឡោម
ខេត្តរតនគិរី៖ នាថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦ចុងសប្តាហ៍កន្លងមកនេះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកម្ម ពិសេសនឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយimg_20161017_153438ខេត្តរតនគិរីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់នៅភូមិព្រួកឃុំបាតាងស្រុកលំផាត់ ដើម្បីប្រកាសជាសារធារណ:នូវដីព្រៃឈើចំនួន១៣៥ ហិកតា ស្តិតក្នុងភូមិ-ឃុំខាងលើទុកជាតំបន់ព្រៃការពារនឹងអភិរក្សទុកសំរាប់កូនចៅជំនាន់ក្រោយ ហើយប្រសិទ្ធិនាមផ្ទៃដីព្រៃឈើនេះថា ព្រៃសហគមន៍ តេជោ សែន ចាប់ពេលនេះតទៅ។img_20161017_153441

ឯកឧត្តម ជម្រាបជូនប្រជាពលរដ្ឋថា ក្នុងដំណើរចុះសួរសុខទុក ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកញ្ញឆ្នាំ២០១៦កន្លងមកនេះ ហើយសម្តេចបានឆ្លងកាត់តំបន់នេះមើលឃើញពីភាពស្រស់ស្អាតនៃព្រៃឈើតំបន់នេះហើយសម្តេចតេជោ បញ្ជាឲ្យអាជ្ញាធរខេត្តរៀបចំចាត់ចែងផ្ទៃដីព្រៃឈើចំនួន១៣៥ ហិកតានេះជាតំបន់ព្រៃការពារនឹងអភិរក្សសំរាប់កូនចៅជំនាន់ក្រោយ។img_20161017_153434

ឯកឧត្តម ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តេជោ សែន នឹងអាជ្ញាធរមូលដ្ឋានសូមចូលរួមថែរក្សាការពារព្រៃឈើសហគមន៍តេជោ សែន ឲ្យបានគង់វង្ស។

ក្នុងឱកាសនេះឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ក៍បានដាំកូនឈើមួយចំនួនក្នុងទីធ្លាសាលាបឋមសិស្សា ភូមិព្រួកនេះនឹងបានចែកជូនអំណោយអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់សារ៉ុង០១ សិស្សានុសិស្សម្នាក់ទទួលបានសៀវភៅ ប៉ិចផងដែរ ៕

img_20161017_153445

img_20161017_153428