​ខ្យល់ព្យុះ​កន្ត្រាក់​នៅ​ស្រុក​បរិបូរ​ណ៏​ផ្ទះ​១៣​ខ្នង​បាន​រង​ការខូចខាត​មួយ​ខ្នង​បាក់​រាប​ដល់​ដី និង​ដំបូល​ប៉ុស្តិនគរបាល​រដ្ឋបាល​ខូចខាត​

0

​កំពង់ឆ្នាំង​៖ ខ្យល់ព្យុះ​ក​ន្ទ្រា​ក់បាន​ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣​ខ្នង​បាន​រង​ការខូចខាត ដែល​ហេតុ​ ​ការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ក្នុងភូមិ​ ​អណ្តូងរវៀង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូ​ណ៏ តែ​ក្នុង​ហេតុ​ការ​ណ៏​នេះ​ពុំមាន​ន​ណា​បាន​រងរបួស​នោះទេ​។ ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថាៈ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​បាន​បាក់​រាប​ដល់​ដី ២​ខ្នង​ទៀត​ ​បាន​ត្រេ​ត​រកកលនឹង​ដួល​និង​១០​ខ្នង​ផ្សេងទៀត​បាន​រង​ការ​របើក ជញ្ជាំង និង​ដំបូល ដោយសារ​រ​ភ្លៀង​ ​និង​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់ ។

ផ្ទះ​ដែល​រង​ការខូចខាត​បាក់​រាប​ដ​ល់​ដី​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ជួន សុង អាយុ​៤៥​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ បិ​ន ហេង អាយុ​៤២​ឆ្នាំ គ្រួសា​នេះ​មានកូន​៥​នាក់ ជា​គ្រួសារ​ក្រីក្រ​ហើយ​ផ្ទះ​ដែល​រលំ​ ​នេះ​មាន​ទំហំ​៥​គុណ​និង​៧​ម៉ែត្រ ដំបូល​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក និង​ក្រាល​រនាប​ឬ​ស្សី​ពី​ពុង ។ ប្រភព​ដដែល​ ​បាន​បន្តថាៈ ប៉ុស្តិនគរបាល អញ្ចាញ​រូង ក៏បាន​រង​ការខូចខាត របើក​ដំបូល និង​ធ្វើអោយ​ឯកសារ​មួយ​ ​ចំនួន​ត្រូវ​ខូចខាត​ដោយ​ទទឹកភ្លៀង​ផងដែរ ។​ ​ ​

បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជួន សុង បាន​និយាយ​បញ្ជាក់ថាៈ ផ្ទះ​គាត់​បានរ​លំបាក់​រា​បដ​ល់​ដី​បែប​ ​នេះ មាន​ចំនួន​២​លើក​ហើយ គិត​ទាំង​លើក​នេះ​ផង ឆ្នាំមុន​បាន​បាក់​រាប​ដល់​ដី​ដូ​វ​គ្នា​នេះដែរ ដោយមាន​ ​សសរ​កប់​ក្នុង​ដី លើក​នេះ​គាត់​បន្តើត​ជើង​សសរ​កំពស់​១,៥០​ម៉ែត្រ ត្រូវ​ខ្យល់​បោក​ដួល សំណាង​ដែរ ​ក្រុមគ្រួសារ​គាត់​ពេល​កើតហេតុ​នៅក្នុង​ផ្ទះ​ទាំងអស់​ពុំមាន​នរណា​រងរបួស​ឡើយ ប៉ុន្តែ​ម្នាក់ៗ​បាន​ភ័យ​ ​ញាក់សាច់​ព្រលឹងចុងសក់​គ្រប់ៗ​គ្នា​។ ​

​លោក ប្រាក់ សោ​ភ​ណ្ឌ័ នាយក​សាខា​កាកបាទក្រហម​ខេត្ត បាន​និយាយ​អោយដឹងថាៈ ទូរលេខ​ ​ការខូចខាត​ខាងលើនេះ​គឺ​ត្រឹមត្រូវ​ហើយ ហើយ​សាខា​កាកបាទក្រហម​ខេត្ត​នឹង​យក​អំណោយ​មនុស្ស​ ​ធ​ម៏​របស់​សាខា​ទៅ​ចែកជូន​គ្រសារ​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ​២០១៤​ខាងមុខនេះ​៕ ​ ​ ​ ​ ​h1 h3 h5 h6 h7