ស្ងាត់ៗចាក់ដីលុបអូរដើម្បីពង្រីកយកដីធ្វើកម្មសិទ្ធសង្ស័័យមានសហការត្រូវរ៉ូវគ្នា

0

ព្រះសីហនុ´  MC:អូរ៥ដែលជាផ្លូវទឹកធម្មជាតិឋិតសង្កាត់៤ក្នុងក្រុងព្រះសីហនុកំពុងរងការចាក់ដីលុបដើម្បីពង្រីកយកដីពីសំណាក់ម្ចាស់ដីនៅជាប់នឹងមាត់អូរ។បញ្ហាចាក់ដីរំលោភផ្លូវទឹកក្នុងក្រុងព្រះសីហនុនៅតែបន្តកើតជាហូរហែរឥតឈប់ឈរបើទោះជាអាជ្ញាធរខេត្ត/ក្រុងបានដាស់តឿន រំលឹកអប់រំ ណែនាំនិងហាមឃាត់ស្ទើរិចមាត់ទៅហើយក្តី។
ជាក់ស្តែងក៍នៅតែមានបុគ្គលមួយចំនួននៅតែបំប៉នមហិច្ឆិតាលបលួចចាក់ដីលុបផ្លូវទឹកពង្រីកយកដីកាន់កាប់យ៉ាងរំភើយដោយគ្មានខ្វាយខ្វល់ពីការជនលិចក្រុងនៅពេលមានភ្លៀងធ្លាក់ម្តងៗសោះឡើយ។ឆ្លើយតបបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថាផ្លូវទឹក(អូរ៥)នេះប្រហែលជាទេីបតែចាក់ដីលុបយប់មិញ ឬ ព្រឹកមិញនេះបុ៉ណ្ណោះ។

ពីព្រោះផ្លូវនេះជាផ្លូវដែលលោកជិះទៅធ្វេីការងាររាល់ថ្ងៃ មិនមានឃេីញគេចាក់ដីចឹងទេ បុ៉ន្តែឃេីញប្រហែលជាងមួយសប្តាហ៍មកហេីយ ឃេីញគេដាក់លូ។លោកបន្តថា លោកអត់ដឹងខាងណាធ្វេីទេតែនៅពេលលោកសួរទៅលោក ណុប ហេងប្រធានមន្ទីរសាធារណៈការ គាត់ឆ្លេីយថា ការដាក់លូនេះខាងសាធារណៈការជាអ្នកធ្វេី បុ៉ន្តែអ្នកចេញលុយ គឺម្ចាស់ដីនៅជាប់ផ្លូវនេះ។លោកអភិបាលក្រុងបន្ថែមថាក្រុង គាំទ្រការធ្វេីលូតាមបណ្តោយផ្លូវ បុ៉ន្តែមិនគាំទ្រដាច់ខាតការចាក់ដីលុបអូរ យកដីជាកម្មសិទ្ធ ។
នៅរសៀលនេះលោកអភិបាលក្រុងក៍បានឲ្យលោក លី វ៉ាន់ដា អភិបាលរងចុះទៅមេីលហេីយ។
ជាលទ្ធផលនៅរសៀលថ្ងៃទី១១មីនា២០១៧នេះរដ្ឋបាលក្រុងបានសម្រេចឃាត់អោយផ្អាកសកម្មភាពចាក់ដីលុបអូរនេះហើយ។ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកមិនបានបញ្ជាក់ថាត្រូវអោយកាយដីនេះចេញវិញឬយ៉ាងណានោះទេនៅពេលនេះ។

សូមបញ្ជាក់ជូនផងដែរថាកន្លងកចាប់តាំងពីលោក អ៊ី សុខឡេង ឡើងកាន់តំណែងជាអភិបាលក្រុងព្រះសីហនុត្រូវបានពលរដ្ឋភាគច្រើនបានគាំទ្រយ៉ាខ្លាំងនិងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន។ជាការកត់សំគាល់ក្រុងព្រះសីហនុបច្ចុប្បន្នអោយតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗតែងតែមានការជនលិច។បញ្ហានេះគឺបណ្តាលមកពីការចាក់ដីលុបអូរ ប្រឡាយ ផ្លូវទឹកនេះឯង។ករណីនេះដែរបានធ្វើអោយមានការរឹះគន់ធ្ងន់ៗចំពោះអាជ្ញាធរថាមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាពចំពោះបុគ្គលល្មើសរំលោភអូរប្រឡាយមួយចំនួនតូចទាំងនោះដែលធ្វើអោយគេឈឺក្បាលវិលមុខពេញទាំងក្រុង។