កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន១៧នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាព្រឹក ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ជនសង្ស័យចំនួន១៧នាក់ ស្រីចំនួន ០៤ នាក់រួមនិងវត្ថុតាង(គ្រឿងញៀន) ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ បានបញ្ជាក់ថាជនសង្ស័យទាំង១៧នាក់ខាងលើនេះ ត្រូវបានចាប់ខ្លួន ០៣ករណីផ្សេងពីគ្នា. ក្នុងនោះករណីទី០១៖មានឈ្មោះ១.ឈ្មោះរ៉េត សារ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅ ក្រុម១០ ភូមិ ០៥ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ ។២.ឈ្មោះប៉ែន ប៉ាវ  ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ក្រុម១០ ភូមិ០៥ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។

៣.ឈ្មោះឡាយ វណេ្ណត ភេទប្រុស អាយុ១៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ក្រុម១០ ភូមិ ០៥ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ។៤.ឈ្មោះឡាយ វណ្ណី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក សំណង់ ស្នាក់នៅ ក្រុម១០ ភូមិ ០៥ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ ។៥.ឈ្មោះម៉ៅ ឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម១០ ភូមិ ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។៦​​​​​​.ឈ្មោះចាន់ ឈុំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករសំណង់ ស្នាក់នៅ ក្រុម១០ ភូមិ០៥ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។៧.ឈ្មោះគុណ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកាប់ជ្រូក ស្នាក់នៅ  ភូមិ ០៣ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ។៨.ឈ្មោះឆេង ស៊ូជីន ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម១០ ភូមិ ០៥ សង្កាត់លេខ 04 ក្រុងព្រះសីហនុ។៩.ឈ្មោះច្រៀង ណាវីន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ០៣សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ។១០.ឈ្មោៈយឹម សុខា ភេទប្រុស អាយុ29ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ០៥ សង្កាត់លេខ ០៤ក្រុងព្រៈសីហនុ។ជនសង្ស័យទាំង១០នាក់ត្រូវបានចាប់ខ្លួននៅចំណុច ក្រុមទី១០ ភូមិ ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ ២០២៣។ ក្រោយចាប់ខ្លូនសមត្ថកិច្ចបានដកហូត វត្តុតាង រូមមាន៖ម្សៅសថ្លា ចំនួន០៣កញ្ចប់ ទម្ងន់១.២០ក្រាម ទាំងសំបក.ទូរសព្ទ០៣គ្រឿង.ដបជក់ ០៤.បារីអេឡិច ត្រូនិច០៤.ដែកកេះ០៣។

ករណីទី២.មានឈ្មោះ១. សេង រ័ត្ន ហៅយន់  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។២.ឈ្មោះអ៊ុក ដារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។៣-ឈ្មោះ គា ភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅឃ្លាំងលើ ភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។៤.ឈ្មោះលុច្ស និស្ស័យ ភេទស្រី អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅភូមិ ០៥ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ។ជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២៣នៅត្រង់ចំណុចភូមិ០៥ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។ ដកហូតបានវត្តុតាងរូមមាន.-ម្សៅសថ្លាចំនួន ២៥ កញ្ចប់ទម្ងន់ ៧៥.៧៨ ក្រាមទាំងសំបក-ទូរស័ព្ទដៃចំនួន០៣គ្រឿង.ជញ្ជីង០១. ដបជក់០៣អត្តសញ្ញាណ ប័ណ្ណ០១-ប័ណ្ណចាក់វ៉ាក់សាំង០១-កាតABA០១-ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

ករណីទី០៣.មានឈ្មោះ១. ជី ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។២.ឈ្មោះ សៅ សាវឿនភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរចាំចំការ ។ ៣.ឈ្មោះ សេង ធា ភេទស្រី  អាយុ ៤០ឆ្នាំ មុខរបរចាំចំការ។ ជនសង្ស័យទាំង០៣នាក់នេះត្រូវបានចាប់ខ្លួននៅនៅចំនុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតបានវត្តុតាងរូមមាន៖អាវុធខ្លីកែច្នៃ ចំនួន ០១ដើម .បង់ចំនួន ០១ មានគ្រាប់ចំនួន១០។ .ដែកកេះ ចំនួន ០៣.ជញ្ជីង ចំនួន ០២.ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង.ដាវ ចំនួន ០១.ដបជក់ ចំនួន ០២.ខ្សៀជក់ ចំនួន ០៨និងថង់សំរាប់វេចខ្ចប់ មួយចំនួន ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់រូមនិង​ និងវត្ថុតាងក្រោយបញ្ជប់ការសាកសួរត្រូវបាន កម្លាំង ការិយា ល័យប្រឆាំង គ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជួនខ្លួន ទៅសាលាដំបូងខេត្ត ព្រះសីហនុនៅវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី២៦ខែ វិច្ឆិការឆ្នាំ២០២៣ នេះហើយដើម្បីចាត់ការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕នាគសមុទ្រ