នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ០១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖នៅវេលាម៉ោង ១០និង១៥ នាទី ថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ ២០២៣នេះនាវាកងទ័ពជើងទឹក សហព័ ន្ធរុស្ស៊ី ចំនួន ០១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ០៤ថ្ងៃគឺចាប់ពីថ្ងៃទី២៦.២៩ ក្នុងគោលបំណង នៃដំណើរទស្សនកិច្ច នេះគឺការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក៏ដូចជាការ បំពេញការផ្គត់ផ្គង់ និងដំណើរទស្សនកិច្ច របស់នាវិក ។

នាវាមានឈ្មោះ Admiral Panteleev (548)ជាប្រភេទ នាវាប្រឆាំងនាវាមុជទឹកដ៏ធំ- ទំងន់ផ្ទុក ៧៥៩៥ តោន- ប្រវែង ១៦២,៨ ម៉ែត្រ – ទទឹង ១៩.០២ ម៉ែត្រ – ជំរៅទឹក ៦.២ ម៉ែត្រ- នាវិកសរុបចំនួន ៣៨៨នាក់ ( នាយនាវី ៣៨នាក់ និងនាវិក ៣៥០នាក់)ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីទោ Roman Mokhov ។ នាវាឈ្មោះ  Admiral Panteleev (548)នេះនិងចាក់ចេញពីកម្ពុជានៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣៕

នាគសមុទ្រ