រថយន្តម៉ាកហ៊ីយ៉ាន់ព្រលះម៉ូតូវេវអាល់ហ្វាបណ្តាលឲ្យមានមនុស្សស្លាប់ខណៈពេលបញ្ជូនមក​មន្ទីពេទ្យ

0

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យមានមនុស្សស្លាប់ ខណៈពេលដែលជនរងគ្រោះត្រូវ បានសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យ មូលហេតុបណ្តាលមកពី រថយន្តម៉ាកហ៊ីយ៉ាន់ បុកនិងម៉ូតូមួយ គ្រឿង នៅវេលាម៉ោង9h10នាទីថ្ងៃទី21/07/2017 នៅលើកំណាត់ផ្លូវជាតិ ៧១ ត្រង់ចំណុចភូមិតាឌុកឃុំបល្ល័ង្កស្រុកបារាយណ៌ ខេត្ត​កំពង់ធំ ។

ចរាចរណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក វេវអាល់ហ្វាពណ៍ខ្មៅពាកស្លាកលេខកំពង់ធំ1G3723បើកដោយ ឈ្មោះ ងួន វ៉ុន ភេទ ប្រុសអាយុ56ឆ្នាំនៅភូមិព្រៃដុំ  ឃុំចើងដើង ស្រុកបារាយណ៍ (របួសធ្ងន់) អ្នករួមដំណើជាមួយម៉ូតូ ឈ្មោះប៉ែន អាតភេទស្រីអាយុ54ឆ្នាំនៅភូមិជាមួយគ្នា(ស្លាប់ពេលបញ្ជូនទៅពេទ្យបានបុកជាមួយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខព្រះសីហនុ3A4830បើកដោយ ឈ្មោះ ញៀណ មិត្ត ភេទ ប្រុសអាយុ21ឆ្នាំ រស់នៅភូមិឧត្ដង់ឃុំឧត្ដង់ស្រុកពាមជរខេត្តព្រៃវែង ក្រោពេលគ្រោះថ្នាក់ចរាចរណ៍)។

 

ក្រោយពេលកើតហេតុ រីឯវត្ថុតាងមានរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅអធិការនគរបាលស្រុកបារាយណ៌ ដើម្បីឲ្យតំណាងភាគីទាំងសងខាង ចូលមកដោះស្រាយ តាមនិតិវិធីនៃច្បាប់ ក្នងនោះក៏មានការសំណូមពរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ សុំឲ្យកម្លាំងសមត្ថកិច្ច នៃអធិការនគរបាល ស្រុកបារាយណ៍ មេត្តាជួយរឹតបន្តឹងច្បាប់ចរាចរណ៍ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព លើការបើកបរ លើសល្បឿនកំណត់ទីប្រជុំជន និងបើកបរមានសីលធម៌ ដោយសារតែស្រុកបារាណ៍នេះ មានអត្រាគ្រោះ ថ្នាក់ចរាចរណ៍កើនឡើង ស្លាប់នឹងរបួសជាច្រើនមកហើយ ។                   ដោយ  ប៊ុន  រដ្ឋា