រថយន្តមិនស្គាល់ម៉ាកបើកកិនមនុស្សវិកលចរិកស្លាប់យ៉ាងអាណោចអាធម្ម

0

កំពង់ធំ៖ ប្រជាពលរដ្នបានប្រទះឃើញ សាកសព បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក់បើកកិចស្លាប់នៅកំណាត់ ផ្លូវជាតិ លេខ 62 ចន្លោះគីឡូម៉ែត្រ 6. 7 ស្ថិតក្នុងភូមិ វល្លិ៏ យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៏នេះកេីតឡេីងម៉ោងប្រហែល ម៉ោង 3ទាប ភ្លឺ ថ្ងៃ ទី21 ខែវិច្ឆិកា ឆ្នាំ2017 ហេីយការសន្និដ្ឋានដំបូងសមត្ថកិច្ចថា ជនរងគ្រោះទំនងជាដេកលេីផ្លូវត្រូវឡានកិនតែម្តង។
តាមប្រភពពត័មាន ពីបងប្រុសម្នាក់ ជិះម៉តូលក់ប្រហិតបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាមនុស្សវិកលចរិក មិនស្គាល់អត្តសញ្ញាណ តែងតែដើរឆ្លងទៅឆ្លងមក ជាញ៉យដង តែមិនដឹងថាផ្ទះសំបែងនៅឯណាទេ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅតំកល់ទុកនៅវត្ត វល្លិ៏យាវ ដេីម្បីរងចាំ ស្រាវជ្រាវរកសាច់ញាតិ បងប្អូន យកទៅធ្វេីបុណ្យតាមប្រពៃណី៕ប៊ុន រដ្ឋា