កម្លាំងនគរបាលព្រហ្មទណ្ទកំរិតស្រាលសហការណ៍ជាកម្លាំងនគរបាលខណ្ឌចំកាមនបង្ក្រាបករណីឆក់ឃាត់ខ្លួនជនសង្ស័យពីរនាក់តាមប្រព័ន្ធGPS

0

រាជធានីភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ទកំរិតស្រាលស្នងការាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌចំកាមន បានឆ្មកចូលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់នៅក្នុងផ្ទះសំណាក់យីហោ “ពន្លឺរស្មីពេជ្រ” ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 6plus មួយគ្រឿងពីជនជាតិបរទេសដោយឆែកតាមប្រព័ន្ធGPS។
. ក្នុងប្រត្តិការណ៍ចុះបង្ក្រាបនេះគឺធ្វើឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ “ពន្លឺរស្មីពេជ្រ” តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំកាមន ក្រោយពីជនសង្ស័យទាំងពីរនាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 6plusពីជនជាតិបរទេសប្រុសស្រីពីរនាក់នៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ហើយមកចូលសម្ងំលាក់ខ្លួននៅទីតាំងខាងលើ។
. ប្រភពព័ត៌មានពីម្ចាស់រឺម៉កម៉ូតូកងបីបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដឹកជនរងគ្រោះជាជនជាតិបរទេសប្រុសស្រីពីរនាក់ពេលមកដល់ចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣៦០ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីភ្ញៀវរបស់គាត់ហើយគេចខ្លួនបាត់។ ប្រភពបានបន្តថា ភ្លាមៗនោះរូបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចនិងឆែកតាមប្រព័ន្ធGPSដែលជនរងគ្រោះភ្ជាប់ជាមួយទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះក៏ឃើញអោយសញ្ញានៅក្នុងផ្ទះសំណាក់យីហោ “ពន្លឺរស្មីពេជ្រ” ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យទាំងពីរនាក់បានតែម្ដង។
. ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ទកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំនុំរឿងបញ្ជូលទៅតុលាកាផ្ដន្ទាទោសតាមផ្លូវច្បាប់៕