កញ្ឆាក្រៀម២៤គីឡូបំរុងឆ្លងដែនទៅប្រទេសវៀតណាមត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកគិរីវង់បង្រ្កាប

0

សាំង សារ៉ាវី: តាកែវ÷ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  លើការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវិរៈសេនីយឯក យុគ សារ៉ាត់ បានក្តាប់បានពត៌មានលើមុខសញ្ញាដឹកកញ្ឆាក្រៀមឆ្លងដែនខុសច្បាប់ ភ្លាមនោះកម្លាំងជំនាញ បានរៀបចំកម្លាំងពួនស្ទាក់ចាប់បានមុខសញ្ញាម្នាក់នៅវេលាម៉ោង១៩និង៣០នាទី។
អធិការស្រុកគិរីវង់លោកវិរៈសេនីយឯក យុគ សារ៉ាត់ បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ អោក ធិនដាវីន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ធ្វើការ ឃាត់ខ្លួននៅចំណុចភូមិចំបកទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដោយមុខសញ្ញាមានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿង ។ ហើយក្នុងពេលបង្រ្កាបនោះយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះខាងលើ រួមនឹងម៉ូតូ០១គ្រឿង ម៉ាក YAMAHA TAURUS ពត៌ខ្មៅ គ្មានស្លាកលេខ ព្រមទាំងកញ្ឆាក្រៀមចំនួន២៤គីឡូក្រាម +បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកមេក្លោងធំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕