រថយន្តប៉ែនដឹកដីបែកកង់រេចង្កូតជ្រុលទៅបុករថយន្តកាមរីឆ្លាមពីមុខហើយជ្រុលចង្កូតទៅបុកអ្នកជិ:ម៉ូតូបណ្តាលឱ្យស្ត្រី២នាក់ដែលជិ:រថយន្តកាមរីឆ្លាមជាបុគ្គលិកធរនាគាអេស៊ីលីដាស្លាប់ភ្លាមៗនឹងបុរស៣នាក់របួសធ្ងន់

0

កំពង់ធំ=រថយន្តប៉ែនដឹកដី១គ្រឿងប៉ែកកង់រេចង្កូតរេចង្កូតជ្រុលចង្កូតទៅបុករថយន្តការីឆ្លាមពីមុខពេញទំហ៊ឹងហើយជ្រុលទៅបុកអ្នកជិ:ម៉ូតូបណ្តាលឱ្យស្រ្តី២នាក់ដ៍ស្រស់ស្អាតដែលជិ:រថយន្តកាមរីឆ្លាមជាបុគ្គលិកធរនាគាអេស៊ីលីដាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងបុរស៣នាក់ទៀតរបួសធ្ងន់…ហេតុការណ៍គ្រោះចរាចរណ៍ដ៍សង្វេគនេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ វេលាម៉ោង៦នឹង៣០ព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០១៨ចំណុចភូមិត្បែង(ខ)ឃុំត្បែង…ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ជនរងគ្រោះទី១ជាអ្នកបើករថយន្តកាមរីឆ្លាមហ៊ិន សុគន្ធាភេទស្រីអាយុ៣០ជាបុគ្គលិកធនាគាអេស៊ីលីដា(ស្លាប់)ទីលំនៅភូមិពោធិ៍បាក់ក…សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ….ជនរងគ្រោះទីជាអ្នករួមដំណើរឈ្មោះពិន.ចិត្រ្តា ភេទស្រីអាយុ៣២ឆ្នាំជាបុគ្គលិកធនាគាអេស៊ីលីដា(ស្លាប់)ទីលំនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ទី៣អ្នករួមដំណើរឈ្មោះឡូត លៀង ភេទប្រុសអាយុ២៤ឆ្នាំទីលំព្រៃគុយឃុំព្រៃគុយ…..ស្រុកកំពង់ស្វាយ…ខេត្តកំពង់ធំ(របួសធ្ងន់)។ទី៤អអអ្នករួមដំណើរឈ្មោះសំណាងភេទប្រុសអាយុ២១ឆ្នាំទីភូមិព្រៃតាហ៊ូ..សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ.ទី៥អ្នកបើកម៉ូតូឈ្មោះឆុន តូភេទប្រុសអាយុ៤១ឆ្នាំទីនៅភូមិចុងកោះ ឃុំជីគរ ស្រុកត្បូឃ្មុំខេត្តត្បូងឃ្មុំ..(.របួស.ធ្ងន់)……ចំណែកតៃកុងរថយន្តប៉ែនដឹកដីបានចុះរត់គេចខ្លួនបាត់ស្រម៉ោល។បើតាមសាក្សីកន្លែងកើតហេតុបានឱ្យដឹងថា:មុនពេលកើតហេតុគេឃើញបុរសនារីមានគ្នា៤នាក់ជិ:រថយន្តកាមរីឆ្លាមពណ៏ប្រេផះស្លាកលេខភ្នំពេញ2H5743ចេញពីកើតទៅលិចហើយគេឃើញរថយន្តហ៊ីយ៉ាន់ដាយប៉ែនដឹកដឹកដល្បឿនលឿនីចេញពីលិចទៅកើតទិសដៅច្រាស់គ្នា..សាក្សីបន្តទៀតថា:លុះដល់កន្លែងកើតហេតុរថយន្តប៉ែនបែកកង់រេចង្កូតជ្រុលទៅបុករថយន្តកាមរីឆ្លាមចំពីមុខពេញទំហ៊ឹងហើយជ្រុលទៅបុកអ្នកជិ:ម៉ូតូសង់កូរ៉េបណ្តាលឱ្យស្រ្តីដែលជាបុគ្គលិកធនាគាអេស៊ីលីដា២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងបុរស៣នាក់ទៀតរងរបួសធ្ងន់បញ្ជួនយកទៅសង្គ្រោះនៅមន្ទីពេទ្យកំពង់ធំ……។សាកសពស្ត្រីរងគ្រោះ២នាក់សាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី..វត្ថុតាងដឹកយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើប្បីស្រាវជ្រាវរកម្ចាស់រថយន្តប៉ែនដែលបង្កហេតុមកដោះស្រាយតាមផ្លូវច្បាប់៕