អតីត​យុទ្ធ​ជន​ពិការឈ្មោះ​ ញឹម​ ញន បានទទួលផ្ទះមួយខ្នងជាអំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំៈ ខ្នងផ្ទះ​ទី​៥៣​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ប្រគល់ជូនលោក ញឹប ញន ជាអតីតយុទ្ធជនពិការ ក្នុងសមរភូមិ ក្នុងសម័យសង្រ្គាម ត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងជាការតបស្នងសង គុណចំពោះអតីតយុទ្ធជនគ្រប់រូប ដែលមានគុណបំណាច់លើប្រទេសជាតិ ។

នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានដឹកនាំសហការី ចុះប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងបានសាង​សង់ដោយ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា អតីត​យុទ្ធ​ជន​ពិការឈ្មោះ​ ញឹម​ ញន កន្លង មកធ្លាប់បំរើការនៅអង្គភាពយោធាស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមកក៏បានទទួលរងគ្រោះក្នុងសម័យ​សង្រ្គាម និងបានពិការ បច្ចុប្បន្នរស់នៅ ​ភូមិ​ព្រះនង្គ័ល​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ដោយឡែក អតីតយុទ្ធជនដែលកំពង់តែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ គឺត្រូវបានយកចិត្តទុកដាក់គ្រប់រូប ហើយបាន បន្តសកម្មភាពចុះសិក្សាស្វែងយល់ ពីជីវភាពរស់របស់អតីតយុទ្ធជន  ទោះជានៅឆ្ងាយដាច់ស្រយ៉ាលក៏​ដោយ ក៏ក្រុមការងារសមាគមយើង គីតថាវាមិនមែនជាឧបស័គ្គនោះទេ សំខាន់គឺចុះជួយបានទាន់ពេល​វេលា ដែលអតីតយុទ្ធជន ឬប្រជាពលរដ្ឋទីទាល់ក្រ កំពុងតែជួបការលំបាក ដោយយោងតាមការណៃនាំ និង ចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ឲ្យយកចិត្តទុកដាក់បំផុតចំពោះអតីតយុទ្ធជន។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីមួយខ្នង ដែលសាងសង់អំពីឈើ ប្រកស័ង្ខី ក្រាលក្តា មានទំហំ​ ៤ម៉ែត្រ​ x​ ៦​ មែ៉ត្រ​ ​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ អស់​ទឹកប្រាក់​ ៦,២៤០,០០០​ ៛​  (គិត​ទាំង​ឈ្នួល​ជាងផង​)​  ក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជា​ ខេត្ត​កំពង់ធំ​ បានឧប​ត្ថម្ភ​ជូន​ ​ អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីចំនួន​៣​ កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ប៊ីចេង​២កញ្ចប់​ អាវ​រងា​ចំនួន​បី​ សាប៊ូ​បោកខោអាវ​ចំនួន​២​ កញ្ចប់​ សាប៊ូ​ដុស​ខ្លួន​មួយ​ដប​ និង​ថវិកា​ចំនួន​១០០,០០០​ ៛​ ។

អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ រួមទាំងលោក ញឹប ញន និងគ្រួសារ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានប្រធានសមាគម  សម្រាប់ជួយដល់អតីតយុទ្ធជន ដែលកំពុងតែជួបការ លំបាក និងខ្វះខាត និងសូមអគុណក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលជានិច្ចជាកាល បានគិតគូរពីជីវភាពរស់នៅរបស់អតីតយុទ្ធជន ។

ដោយ  ប៊ុន  រដ្ឋា