នារីម្នាក់លួចបារីគេបាន៣ដងញ៉ាមទៅម្តងទៀតត្រូវម្ចាស់គេចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច

0

តាកែវ៖ នារីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីនារីរូបនេះបានធ្វើសកម្មភាពលួចបារីចំនួន៣សុង នៅចំណុចផ្ទះលក់ដូរមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា

ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទី ។ លោកជុំ ឈឿន អធិការ ស្រុកព្រៃកប្បាសបានអោយដឹងថា ជនសង្ស័យ រូបនេះមានឈ្មោះ មួន រី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចបារីរបស់ឈ្មោះ អេវ ចាន់ដា ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចបារីរបស់ស្រ្តីរងគ្រោះប្រាកដមែន ដោយរូបគេធ្លាប់បានធ្វើសកម្មភាពលួចចំនួន៣ដងរួចមកហើយ លុះលើកចុងក្រោយនេះក៏ត្រូវម្ចាស់គេតាមទាន់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕