លោកយាយម្នាក់បានរំភើបចិត្តជាខ្លាំង និងស្រក់ទឹកភ្នែក នៅពេលឃើញលោក ស៊ឹម វុទ្ធា ចុះទៅជួបដល់ផ្ទះរបស់គាត់ផ្ទាល់

0

ខេត្តកំពត សុខទុក្ខរបស់ប្រជាពលរដ្ឋម្នាក់ៗតែងតែមានភាពខុសគ្នា ដោយឡែកក្នុងមូលដ្ឋានមានគ្រួសារមួយនៅភូមិវាលក្រសាំ ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានលោកយាយ ចាន់ ណាន អាយុ ៥៩ឆ្នាំ មានជីវភាពក្រីក្រ ហើយត្រូវបានមើលចៅភ្លោះជំនួសកូនស្រីិរបស់គាត់ដែលបានធ្វើចំណាកស្រុកចេញធ្វើការបាត់ពីផ្ទះ ដែលធ្វើឱ្យលោកយាយត្រូវទទួលបន្ទុកនេះទាំងកំពុងមានជីវភាពទីទាល់ក្រជាខ្លាំង។
ហេតុនេះហើយកាលពីម្សិលមិញថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដោយបានការដឹកនាំពីលោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំតាកែន រួមនឹងក្រុមការងារ បន្ទាប់ពីប្រជុំស្នាក់ការគណបក្សប្រជាជនឃុំរួចមក លោកក៏បានបន្តចុះសួរសុខទុក្ខដល់ផ្ទះលោកយាយ ចាន់ ណាន ដែលកំពុងជួបភាពខ្វះខាតជាខ្លាំង ដូចនេះលោកប្រធានក៏បានផ្តល់នូវរបស់ប្រើប្រាស់មួយចំនួនដើម្បីបានសំរួលនូវទុក្ខលំបាករបស់លោកយាយ ដែលបានផ្តល់នោះមានដូចជា ទឹកដោះគោ ៣កេះ មី១កេះ ម្សៅលាបកូនក្មេង ១ដប ខោអាវនិងមួកកូនក្មេង ២សម្រាប់ សាប៊ូកក់សក់១ដប រួមជាមួយថវិកា ៨ ម៊ឺនរៀលផងដែរ៕