រថយន្តយីឌុបមួយគ្រឿងលួចបង្កប់ឈើប្រណិតពីក្រោមដំឡូងមី បែកការណ៍ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប

0

ខេត្តរតនគិរី៖ រថយន្តយីឌុបមួយគ្រឿងដឹកដំឡូងមីបង្កប់ឈើឡាំងបួនជ្រុងជាច្រើនកំណាត់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការណ៍ ជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើលំផាត់ធ្វើការបង្ក្រាបនិងរឹបអូសបាន ខណះកំពុងលើករៀបដាក់ឡាននាវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិ១សង្កាត់កាចាញ ក្រុងបានលុង រួចបញ្ជូនមករក្សារទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបណ្តោះអាសន្ន។

តាមប្រភពបានបង្ហើបឲ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះតែងតែលួចដឹកឈើបង្កប់ដំឡូងមីជាញឹកញាប់លោតឆ័ត្រដឹកចេញពីក្រុងបានលុងខេត្តរតនគិរីឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វានៃខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ។

រថយន្តយីឌុបដឹកឈើបង្កប់ដំឡូងមីនោះមានពាក់ស្លាលេខកំពង់ចាម ៣A-៣១៤១ក្បាលពណ៌សលាយក្រហមទ្រុងខៀវដែលកំពុងធ្វើសកម្មភាពលើកឈើរៀបបង្កប់ដំឡូងមីក្នុងចំការនៅភូមិ១ហៅ ភូមិតាសុយ ខណះនោះអ្នកបើកបរនិងកម្មករជាច្រើនអ្នកបានរត់គេចខ្លួនបាត់អស់ភ្លាមៗពេលសមត្ថកិច្ចទៅដល់។ ដោយឡែកអត្តសញ្ញាណម្ចាស់ឈើនិងម្ចាស់រថយន្តមិនទាន់បានស្គាល់នៅឡើយ។

ទូរលេខពិតប្រាកដឈើនៅលើរថយន្តនោះសមត្ថកិច្ចជំនាញមិនទាន់បានធ្វើការរើវាស់វែងនៅឡើយទេ យកមករក្សារទុករងចាំធ្វើការស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនដោះស្រាយបន្តតាមច្បាប់ព្រៃឈើ៕ យក្ខឡោម