គ្រួសារក្រីក្រប្រភេទមួយចំនួន១០១៥នៅស្រុកទ្រាំងទទួលអំណោយពីមូលនិធិTEOK&GOH FOUNDATIONC FOUNDATIONCEREMORT

0

តាកែវ÷ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំងប្រាប់ពលរដ្ឋអោយបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនិងចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រភេទ១ប្រមាណ១០១៥គ្រួសារនៅក្នុងភូមិត្រពាំងប្រីយ៍ ដែលស្ថិតនៅក្នុងឃុំអង្គខ្នុរ  ស្រុកទ្រាំងខេត្តតាកែវជំនួយមូលនិធិTEOK&GOH FOUNDATION FOOD DONATIONCEREMORT
នៅព្រឹកថ្ងៃ អង្គារ៏ ទី ៣១ ខែ មករា ឆ្នាំ២០១៨នេះ ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង  បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋក្នុងស្រុកទ្រាំងត្រូវបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៏កាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តម វេជ្ជបណ្ឌិត  សុខ ផេង បានមានប្រសាសន៏បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាអោយប្រទេសជាតិមានការអភិវឌ្ឍន៏ ប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាពនិងមានជីវភាពធូធារជាងមុន។ ថ្មីៗនេះរាជរដ្ឋាភិបាលបានផ្ដល់អត្ថប្រយោជន៏ជាច្រើនដល់បងប្អូនកម្មក កម្មាការរីនី ដែលបំរើនៅតាមបណ្ដាលរោងចក្រនានា ដូចជាការផ្ដល់ប្រាក់ពេលសំរាលកូននិងទទួលបានប្រាក់បៀវត្តន៏១២០ភាគរយពេលឈប់សំរាក៣ខែ ការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតកម្រៃនិងការទទួលបានប្រាកសោធន៏និវត្កន៏ដូចមន្រ្តីរាជការថែមទៀតផង។ នេះជាការគិតគូយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះបងប្អូនកម្មករដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមវេជ្ជ បណ្ឌិត សុខ ផេង បានមានប្រសាសន៏បន្តថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំរាជរដ្ឋាភិបាល ប្រទេសជាតិនិងមានសុខសន្តិភាព មានការអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលនិងប្រឹងប្រែងគៀងគអ្នកវិនិយោគទុនបរទេសអោយចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋធ្វើហើយជាពិសេសទៅទៀតនោះអត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងត្រូវបានកាត់បន្ថយអោយមកនៅកម្រឹតទាបជាក់ជាពុំខាន។ ដូច្នោះសូមបងប្អូណប្រជាពលរដ្ឋនៅស្រុកទ្រាំងទាំងអស់អស់ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ហើយសូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខែកក្ដដាខាងមុខអោយបានគ្រប់គ្នា ។ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានន័យស្មើនិងការបោះឆ្នោតគាំទ្រសន្តិភាពនិងភាពសុខសាសន្តរបស់បងប្អូនដូច្នោះដែរ។
ក្នុងពិធីនោះដែរ ឯកឧត្តម សុខ ផេង ក៏បានចែកអំណោយសប្បុរសជន ដល់គ្រួសារក្រីក្រប្រភេទមួយចំនួន ១០១៥ គ្រួសារ រួមមាន អង្គរ១ប៉ាវ មី១កេស ទឹកត្រី២ដប ត្រីខ១យួរ ប្រេងឆា១ដប សាប៊ូ អំបិលផងដែរ ។