ដីអតីតចម្ការមីននិងមានទំនាស់រាំុរ៉ៃ២០ឆ្នាំនៅភូមិអូរអំពិលឃុំទួលពង្របានដោះស្រាយចប់និងវាស់វែងចែកគ្នា

0

បន្ទាយមានជ័យ : ដីអតីតចម្ការមីនសម័យឧទ្ទាមខ្មែរក្រហម និងមានទំនាស់រាំុរ៉ៃ២០ឆ្នាំមកហើយ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃត្រូវបានដោះស្រាយចប់និងវាស់វែងចែកគ្នាធ្វើប័ណ្ណកម្មសិទ្ធិក្រោមដំណោះស្រាយ សម្របសម្រួលតាមគោលការណ៍ឈ្នះឈ្នះ ។
ការវាស់វែងបញ្ចប់នោះធ្វើឡើងថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០១៨ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត និងមន្ត្រីជំនាញ កងកម្លាំងនិងភាញីទំនាស់បានចួលរួមក្នុងដំណោះស្រាយនិងវាស់វែងបញ្ចប់ទំនាដ់ចុងក្រោយនោះ។ទំនាស់ដីធ្លីត្រង់អតីតចម្ការមីននិងសមរភូមិនៃអតីតតំបន់អតីតឧទ្ទាមខ្មែរក្រហម នោះទំហំ :ក្បាលខាងជើងជាប់ផ្លវជាតិលេខ៥៩ ប្រវែង៣៩៨ម និងក្បាលដីខាងត្បូងជាបភូមិរុករានថ្មី ប្រវែង៣៦៨ម និងជម្រៅ៥០០ ម។
ជាលទ្ធផលនៃការវាស់វែងបានដូចតទៅ : ១: វាស់វែងពីដីគូភាគីទំនាស់ឈ្មោះ អ៊ុយ សាវ៉េត ភេទប្រុស បានដីក្បាលប្រវែង៤០ម គុណកន្ទុយ៣៧ម ។ទី២-ឈ្មោះហេង ឈុន ភេទប្រុសជាគ្រូបង្រៀនព្រមទាំងភរិយា បានក្បាលដី៩០ម និងកន្ទុយដីប្រវែង៨៣ម ។ ទី៣- ឈ្មោះ ព្រំ សារឿត ភេទប្រុស បានដីក្បាលប្រវែង១០៨ម កន្ទុយដីប្រវែង ៩៦,៥ម ។ទី៤-ឈ្មោះ អៀម រីម ភេទប្រុសអតីតអធិការនគរបាលស្រុកម៉ាឡៃុបានក្បាលដីប្រែង១០០ម កន្ទុយដីប្រវែង៩៦ម ។
ហើយដីទាំងនេះមានជម្រៅបណ្តោយប្រវែង៥០០ម។
ចំណែកស្រះទឹកដែល ឈ្មោះ អៀមរ រីម បានជីកកន្លងមក ក្រោយការវាស់វែងបានផ្ទេរប្រគល់ទៅអោយឈ្មោះ ឈ្មោះព្រំ សារឿត ។
ជាមួយគ្នានេះដែរ ឈ្មោះ ហេង ឈុន នៅក្រោយការវាស់វែងនេះ ត្រូវធ្វើផ្លូវអោយឈ្មោះអៀម រឹម ប្រវែងផ្លូវចាស់ ។
លោក លី សារី និយយថា:ដីទំនាស់បានកើតឡើងជិត២០ឆ្នាំមកហើយ ។គៗតាំងពីក្រោយអតីតឧទ្ទាមខ្មែរក្រហមធ្វើសមារណកម្មឆ្នាំ១៩៩៦ មក។
ករណីទំនាស់នេះ ទទួលការសម្រុះសម្រួលដោះស្រាយ រាបសិដងមកដែរ តែភាគីទំនាសមិនព្រម មិនធ្វើសម្បទាននិងមិនស្តាប់់ដំណោះស្រាយរបស់មន្ត្រីអាជ្ញាធរនិងជំនាញឡើយ។
លោកនិយាយបន្តថា ប៉ុន្តែនៅចុងក្រោយនេះ គឺតាំងពីចុងឆ្នាំ២០១៧មកទល់ពេលនេះ ភាគីទំនាស់បានយល់ព្រមបញ្ចប់ទំនាស់់តាមគោលការណ៍និងនយោបាយឈ្នះឈ្នះដូចដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់ដាក់ចេញនិងអនុវត្ត។
ភាគីទំនាស់បានព្រមព្រៀង ហើយស្នើសុំមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញពាក់ព៍ន្ធវាស់វែងបែងចែកដីនិងធ្វើប័ណ្ណកម្មសិទ្ធ ក្រោយពេលដែលគណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តបន្ទាយមានជ័យទទួលបណ្តឹងហើយបានអោយក្រុមការងារខេត្តសហការស្រុកម៉ាឡៃចុះពិនិត្យស្រាវជ្រាវទីតាំងនិងប្រវត្តិដីហើយកោះប្រជុំរកដំណោះស្រាយទំនាស់ជូនប្រជាពលរដ្ឋទាំងនោះ៕ ដោយ៖ឃិន គន្ធា