មន្ទីរជំនាញនិងសមត្ថកិច្ចចុះអនុវត្តទៅលើរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេស

0

បន្ទាយមានជ័យៈ​ រដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណះការនិងកងកម្លាំងគណះបញ្ជាខេត្តដោយចុះអនុវត្តទៅលើរថយន្តគ្រប់ប្រភេទដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសអោយបញ្ឈប់ធ្វើចរាចរណ៍លើដងផ្លូវចាប់ពីម៉ោង០,០០នាទីតទៅ។
លោក​ គឹម​ សុវណ្ណ​ ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជួនខេត្តបន្ទាយមានជ័យបានលើកឡើងថាះដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងការពង្រឹងច្បាប់ចរាចរណ៍សង្កត់ធ្ងន់ទៅលើ រថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសឈប់ធ្វើចរាចរណ៍ចាប់ពីម៉ោង០,០០នាទី ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨នេះទៅ។
ជាក់ស្ដែងនៅយប់ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនដោយមានកិច្ចសហការពីកងកម្លាំងសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថខេត្តបានធ្វើការឃាត់រថយន្តដែលសង្ស័យបានចំនួន៤៧គ្រឿង ។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងចេញ ចំនួន ២ គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេស កំរិតអនុគ្រោះ ១៤ គ្រឿង រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ២៣ គ្រឿង និងណែនាំ រថយន្ត មិនមានឯកសារ ចំនួន ៣ គ្រឿង ។
ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមអនុប្រធានគណះកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានថ្លែងថា៖រយះកន្លងមកលោក​ គឹម​ សុវណ្ណ​ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោកបានខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះអនុវត្តការងារនេះជាបន្តបន្ទាប់នៅលើដងផ្លូវនិងបានអប់រំណែនាំដល់ម្ចាស់ក្រុមហ៊ុននិងយានដ្ឋានជាច្រើនផងដែរ។ ហើយកិច្ចការបន្តយើងត្រូវរួមគ្នាធ្វើអនុវតធ្វើអោយបានសម្រេចតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ចំពោះរថយន្តតទ្រុង កែច្នៃលើសទម្ងន់ ដោយសហការគ្នាចុះធ្វើបន្តដូចភ្លៀងរលឹម។
ក្នុងនោះដែរឯកឧត្ដមបានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ទាំងក្នុងខេត្តនិងក្រៅខេត្តសូមរួមគ្នាអនុវតគោរពច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជាបទបញ្ជារយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីរួមចំណែកថែរក្សារចនាសម្ព័ន្ធផ្លូវថ្នល់ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
​ ជុំវិញការអនុវត្តន៍នូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ លើការកែច្នៃររថយន្តខុសបច្ចេកទេសនឹងតទ្រុងកំពុងចរាចរដឹកបំផ្លាញផ្លូវជាតិ​ ពលរដ្ឋក្នុងខេត្តក៏ដូចពលរដ្ឋទូទាំងប្រទេសនៅរងចាំមើលថាតើអាជ្ញាធរខេត្តបន្ទាយមានជ័យនិងរដ្ឋបាលដទៃៗទៀតអនុវត្តមានប្រសិទ្ធិភាពប៉ុណ្ណា​គ្រាដែលគេនៅមើលឃើញថា​ មានរថយន្តធុនយក្សរាប់សិបគ្រឿងរបស់អស់លោក​ដែលមានលុយ​ មានខ្នងមានអំណាច​ នៅតែចរាចរណ៍ដឹកជញ្ជូនឈើ​ គោក្របី​ ជ្រូក​ ត្រី​ និងទំនិញសព្វសារពើពីតាមណ្តាព្រំដែនមកក្នុងទីរួមខេត្តបានយ៉ាងរលូននោះដោយ៖ឃិន គន្ធា