កំណាត់ផ្លូវ ZoA ៤៥០មត្រូវបានជួសជល់ឡើងវិញដោយសប្បរស់ជន

0

បន្ទាយមានជ័យ៖
កំណាត់ផ្លូzoaប្រវែង៤៥០ម នៅចំនុចមុខគណះបក្សប្រជាជនកម្ពុជារហូតដល់ផ្លូវកែងចូលផ្សា មិត្តភាពក្ន្ងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានជួសជលឡើងវិញឧប្ថមដោយសប្បរស់ជន ក្នុងសង្កាត់នេះ។
លោក ភោគ លន់ ចៅសង្កាត់ប៉ោយបែតមានប្រសាសន៍បែបនេះ ខណះពេលចុះពិនិត្យការជួសជល់ឡើងវិញកំណាត់ផ្លូវ ZoA ១ខ្សែប្រវែង៤៦០មែត្រកាលពីល្ងាចថ្ងៃទី២៨ កុម្ភះ ២០១៨មានការចូលរួមពីមន្រីនិងក្រុមកាេងារភូមិមិត្តភាព។
លោក ភោគ លន ប្រាប់ថាខណះវេលានេះជារដូវប្រាំង លោកនិងក្រុមការងារភូមិមិត្តភាពបានគៀងគរសប្បរស់ជន ក្រុងប៉ោយប៉ែតស្នើរសុំថ្មម៉ិច ចំនួន១០ឡានសម្រាប់ ឈូសកិនបង្ហាប់ ដើម្បីសម្រួលដំណើរដល់ ប្រជាពលរដ្ឋ ក៍ដូចជាសិស្សានុសិស្សនារដូវវស្សា។
លោក វ៉ា ជិមណារេត ចៅសង្កាត់រងទី១ប៉ោយប៉ែតប្រាប់ថា៖ ផ្លូវ ZoA មានប្រវែងប្រមាណជាង ៧០០០ម ចាប់ពីចំនុចផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិ៥៨ជាង៧០០០មែត្រ ផ្លូវនេះជាផ្លូក្រាលគ្រួសក្រហមកសាងកាលពីមុនឆ្នាំ២០០០ ដោយអង្កការសូZoA ហើយត្រូវខូចខាតដោយអន្លឹ ស្របពេលខែវស្សាទឹកភ្លៀងនិងទឹកជំនន់ហូរកាត់ ដោយឃើញការលំបាករបស់សិស្សានុសិស្សនិងពលរដ្ឋ មានការលំបាកក្នុងការធ្វើដំណើរនារដូវវស្សាទើបក្រុមការងារភូមិ មិត្តភាព និងមន្ត្រីសង្កាត់ប៉ោយប៉ែត ជួសជល់បណ្ដើៗ រងចាំថវិការអភិវឌ្ឍន៍ដែលនិងផ្ដល់នាពេលឆាប់ៗនេះ។
លោក ភោគ លន់ ចៅសង្កាត់ប៉ោយបែតស្នើសុំផងដែរដល់ក្រុមអ្នកជួសជល់ធ្វើយាងណា អោយស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានការប្រើប្រាស់យូអង្វែង៕ដោយ៖ឃិន គន្ធា