ឧកញ៉ា គង់ ក្រឹងប្រគល់រថយន្តសាររ៉ែនមួយគ្រឿងជូនដល់កងរាជអាវុធហត្ថស្រុកស្នួលសម្រាប់ការងារ​សន្តិសុខ

0

ខេត្តក្រចេះ៖ លោកឧកញ៉ា គង់ ក្រឹង បានថ្លែងថា ការប្រគល់រថយន្តសារ៉ែន ជូនដល់កងរាជអាចវុធហត្ថ ស្រុកស្នួលនេះ គឺក្នុងគោលបំណង ចូលរួមសហការ ឧបត្ថម្ភគាំទ្រ ឲ្យកងរាជអាវុធហត្ថបំរើផលប្រយោជន៍ របស់សង្គម ដើម្បីជាមធ្យោយសម្រាប់កងកម្លាំង ចុះប្រតិបត្តិការងារ បង្រ្កាបបទល្មើសផ្សេងៗ ដូចជាបញ្ហា គ្រឿងញៀន ចោរលួចចោប្លន់ និងការងារសន្តិសុខជូនដល់ប្រជាពលរដ្ឋ  និងបានបញ្ជាក់ផងដែរថា កន្លងមក នេះលោកឧញ៉ា បានជួយសាងសង់ផ្លូវលំ និងសមិទ្ធផលជាច្រើន​សម្រាប់បងប្អូនប្រជាពលរដ្ឋ​ ប្រើប្រាស់  ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងបទសម្ភាសនាពិធីប្រគល់រថយន្តសារ៉ែន។

រថយន្តកាម៉ារីឆ្លាម មួយគ្រឿង ត្រូវបានបាញ់ថ្នាំយ៉ាងស្រស់ស្អាត ជាលក្ខណៈសម្រាប់ប្រើប្រាស់ ក្នុងអង្គភាព​កងរាជអាវុធហត្ថ ស្រុកស្នួល ដែលជាអំណោយដែលចេញពីទឹកចិត្តរបស់លោក ឧកញ៉ា គង់ គ្រឹង និងលោក​ជំទាវ ម៉ាន សារ៉ាស ត្រូវបានប្រគល់ជូនជាផ្លូវការ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ខេត្ត​ក្រ​ចេះ​ នៅព្រឹក​ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៨ ។

លោក មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល បានមានប្រសាសន៍ ថ្លែងអំណរគុណនូវទឹកចិត្តល្អប្រពៃ​របស់លោកាឧញ៉ា គង់ ក្រឹង និងលោកជំទាវ ដែលបានចូលរួមក្នុងវិស័យការងារសន្តិសុខជាតិ ដើម្បីសុវត្តិ​ភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកនេះ លោកឧញ៉ា គង់ ក្រឹង តែងតែជួយសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន និងសមិទ្ធផលផ្សេៗសម្រាប់បំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាក់​ស្តែងក្នុងថ្ងៃនេះ កងរាជអាវុធហត្ថស្រុកស្នូល បានទទួលរថយន្តសារ៉ែន មួយគ្រឿងពីលោកឧកញ៉ា និងសូម​សន្យាថានិងប្រើប្រាស់រថយន្តសារ៉ែននេះ ឲ្យមានប្រយោជន៍ក្នុងសង្គម។

ក្នុងឳកាសនេះផងដែរលោក ឧកញ៉ា គង់ ក្រឹង បានកោតសរសើរកងកម្លាំងរាជអាវុធហត្ថស្រុកស្នួល ដែល​បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឲ្យបញ្ហា ចោរលួចចោរប្លន់ និងបទល្មើសគ្រឿងញៀន មានការថយចុះគួអោយកត់សម្គាល់ និងសូមផ្តាំផ្ញើរដល់កង កម្លាំង និងប្រជាពលរដ្ឋទាំងអស់ ថែរក្សានូវសុខភាពអនាម័យ និងពន្លត់ភ្លើងធូបទាន ចង្រ្កានដាំបាយមុន​ចាកចេញពីផ្ទះ ដើម្បីបញ្ជ្រាសនូវគ្រោះអគ្គីភ័យកើតឡើង ។

ដោយ  ប៊ុន  រដ្ឋា