រថយន្ត​ខ្នាតយក្ស១គ្រឿង ​ដឹកឈើ​នៅក្នុងឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី​ ត្រូវបានមហាជនការសង្ស័ថា ដឹកឈើលោតឆត្រ័ត្រូវជាប់អន្ទាក់

0
SHARE

(​ មណ្ឌលគិរី ​)៖​រថយន្ត​យី​ឌុប​ដឹកឈើ​១គ្រឿង​កំពុង​ធ្វើការដឹកជញ្ជូន​ចេញពី​ ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បំរ៉ុងឆ្លងដែនយកទៅលុកស្រុកយួន ត្រូវបានកម្លាំងបរិស្ថានឃាត់ សួរនាំរកច្បាប់ ត្រង់ចំណុចមុខស្នាក់ការបរិស្ថាននៅចំណុចផ្លូវបំបែកកែងផ្លូវទៅក្រុមហ៊ន់ខ្មែរអង្គរ ការបង្ក្រាបនេះធ្វើនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ទាបភ្លឺកន្លងទៅនេះ។

​តាមប្រភព ពីប្រជាពលរដ្ឋរស់នៅ ឃុំ​ស្រែ​ឈូក​បានឱ្យដឹង​ថា​ រថយន្ត​នោះ​ជារបស់មន្ត្រីគ្រាក់ៗក្នុង​ស្ថាប័ន​ប្រដាប់អាវុធ ​​ក្នុង​ខេត្តមណ្ឌលគិរី​
១ -មានឈ្មោះ ( ​ចាប កុស​ល្យ ) ជា​មេ គ​២ វរៈ​អន្តរាគមន៍​លេខ​១
២ -ឈ្មោះ​ ( ភោគ ច​ន្ធី ) មេបញ្ជាការរង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី អ្នក​ទាំង៣នាក់នេះអាងអំណាច និងជាមេខ្លោងបានឲ្យ​បក្ខពួកកូនចៅ ចូលទៅកាប់​ទន្ទ្រានព្រៃឈើ​ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចនាក់ទាំង២នេះពូកែទំនាក់នងល្អ និងមេគ្រាក់ៗក្នុងខេត្ត ជា​អ្នករត់​ការ​ឲ្យ​ស្ថា​ប័ណ្ឌជំនាញដែលពាក់ពន្ធ័ ។

​សេចក្តីរាយការណ៍​ពី​ចំណុច​ឃាត់​រថយន្ត​ដឹកឈើ​ដែល​ផ្ទុក​ក្នុង​ឡាន​យី​ឌុប​ប្រភេទយក្សនោះ ជា​ប្រភេទ​ឈើ​សុ​ក្រំ អារ​ជា​ជ្រុងៗ មានមុខកាត់ ( ០.៣០) សង់ទីម៉ែត្រទៅ ( ០.៥០ ) សង់ទី ម៉ែត្រមានប្រវែង៤ម៉ែត្រ ផ្ទុកពេញ​រថយន្ត​តែម្តង។

​លោក​ កែវ សុភ​ក្រ័ប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារសាព័ត៌មានយើងឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ក្រុម​កា​ងារ​លោក​កំពុង​ត្រួតពិនិត្យ​ឈើ​ក្នុង​រថយន្ត​ថា​តើ​មានច្បាប់​ដឹកជញ្ជូន​ឬក៏​អត់​លោក​បន្តថា​នៅ​មិនដឹងថា​ឈើ​និង​រថយន្ត​ទាំងនោះ ជា​របស់​ន​ណា​នោះទេ​។​

តែចំពោះលោក​ចាប កុស​ល្យ មេ គ​២ នៃ​វរៈ​អន្តរាគមន៍​លេខ​១ និង​ត្រូវជា​ប្អូនថ្លៃ​លោក​ សាន គឹមអឿន មេបញ្ជាការ​សឹតរងខេត្តមណ្ឌលគិរី វិញបានប្រាប់​តាម​ទូរស័ព្ទ​ថា រថយន្ដដឹកឈើនោះពិតជា​របស់លោក​ពិតមែន​ ដោយលែកលោកភោគចន្ធី មិនអាចទំនាក់ទំនងសុំការបំភ្លឺបាយឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង។

ជុំវឹញបញ្ហានេះ ប្រជាពលរដ្ឋ និងប្រជាសហគមន៏ការពារព្រៃឈើ ស្នើរដល់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការ ឯកភាពខេត្ត ជួយចុះត្រួតពិនិត្យទប់ស្កាត់ ឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន និ.ឯកឧត្តមវេ ង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើល អំពើពុករលួយ និង ភាពអសកម្មរបស់ មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុង ខេត្តមណ្ឌលគិរី ព្រោះពួកគេកំពុង ឃុបឃិត បើកដៃឲ្យឈ្មួញកាប់ទន្ទ្រានព្រៃឈើ ដឹកជញ្ជូនឈើឆ្លងដែន ខុសច្បាប់ យ៉ាង អនាធិបតេយ្យ ក្នុងតំបន់ខាងលើនេះ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.