សម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវអោយយោធា រក្សាសន្ដិសុខនិងចេះសាមគ្គីគ្នា

0

សៀមរាប៖ សម្ដេចពិជ័យសេសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវដល់កងយោធពលខេមរភូមិន្ទ អោយចេះស្រលាញ់និងសាមគ្គីគ្នា ការពារសន្ដិសុខ សុវត្ថិភាពជួនពលរដ្ឋនៅមូលដ្ឋាន ដោយកុំអោយជឿតាមការញុះញង់ពីអ្នកដទៃ។សម្ដេចពិជ័យសេនា ទៀ បាញ់បានមានប្រសាសន៍បែបនេះ នៅពេលចុះសួរសុខទុក្ខ អ្នកជំងឺ និងសំណេះសំណាលក្រុមគ្រូពេទ្យយោធានៃមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្ដសៀមរាប នឹងអមដំណើរដោយអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង និងអាជ្ញាធរមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធត្រូវចេះស្រលាញ់គ្នា និងសាមគ្គីគ្នា ការពារសន្ដិសុខសុវត្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអោយពួកគេទទួលបាននូវសេចក្ដីសុខ ដោយមិនត្រូវពឹងលើតែសមត្ថកិច្ចប៉ូលិសនោះទេ គឺធ្វើយ៉ាងអោយពួកគាត់មានជំនឿចិត្ដមកលើកងកម្លាំងប្រដាប់អាវុធ ។សម្ដេចក៍បានណែនាំអោយយោធាមិនត្រូវជឿតាមការញុះញង់ពីអ្នកដទៃ ដែលធ្វើប៉ះពាល់រាជរដ្ឋាភិបាលស្របច្បាប់ប្រទេសកម្ពុជា។ត្រូវចេះគោរពបទបញ្ជា វិន័យកងទ័ពផងដែរ ហើយរាជរដ្ឋាភិបាលនៅតែគិតដល់សុខទុក្ខកងកម្លាំងប្រដាប់អាវុធជានិច្ច។បន្ទាប់ពីសំណេះសំណាលនិងសួរសុខតាមការផ្ដាំផ្ញើពីប្រមុខរាជរដ្ឋាភិបាល សម្ដេចពិជ័យសេនា ក៍បានសួរសុខទុក្ខដល់អ្នកជំងឺយោធា ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យយោធានៅយោធភូមិភាគទី៤ផងដែរ។ជាមួយគ្នានោះ សម្ដេចពិជ័យសេនាក៍បានជូនអំណោយមួយចំនួនដល់អ្នកជំងឺ ដើម្បីជួយសម្រួលដល់ការខ្វះខាតផងដែរ៕