ស្នងការនគរបាលខេត្តតាកែវនាំយកថវិការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ត្រីមរណៈភាព

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំ ដោយផ្ទាល់ពី សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃចន្ទ
០២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរង ទទួលផែនគ្រប់គ្រងធនធានមនុស្ស និង លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរង ទទួលបន្ទុកវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៣ និងក្រុមការងារ លោកអធិការ  អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម និងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់លោកស្រី អ៊ុំ សារ៉េត ត្រូវជាភរិយា សព លោកអនុសេនីយ៍ទោ យ៉ែម យ៉ុន ជាមន្រ្តីនគរបាលបំរេីកាងារនៅវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ដែលទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨  ដោយរោគាពាធ ស្ថិតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។