ចាប់ខ្លួនជនសង្ស័យ៣នាក់ រឿងគ្រឿងញៀនបញ្ជូនទៅតុលាការ

0
SHARE

កំពតៈ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរៈត្រី សេង សុគន្ធចាត់ អធិការ និងលោកវរៈត្រី សឹម នៅ អធិការរង ទទួលការងារគ្រឿងញៀនបានដឹកនាំកម្លាំងចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣ករណីផ្សេងគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១. ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ តៀម នី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ នៅចំណុចភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ករណីទី២. ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ធី វិទូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដីថ្មី ឃុំមណ្ឌលពីរ ស្រុកព្រៃព្រិច ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៣៖៣០នាទី ថ្ងៃខែឆ្នាំដដែរ។
ករណីទី៣. កម្លាំងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង៤និង៤០នាទី នៅចំណុចភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត ឈ្មោះ ញ៉ុក ហ៊ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្រោយការបង្រ្កាបទាំង៣ររណី កម្លាំងសមត្ថកិច្ចបានដកវត្ថុតាងមួយចំនួនរួមមាន៖ ទី១.ថ្នាំញៀនពីរកញ្ចប់ធំ ទី២.ទូរស័ព្ទបីគ្រឿង ទី៣.ដាវមួយដើម ទី៤.ម៉ូតូ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាក់ការតាមនីតិវិធីច្បាប់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.