យុវជនម្នាក់ ឡើងដើមសំរ៉ង របូតដៃធ្លាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មណ្ឌលសុខភាព

0

ខេត្តរតនគិរី÷ យុវជនម្នាក់ ឡើងដើមសំរ៉ងរបូតដៃធ្លាក់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភ្នំអូរឡាឡៃ ជាប់ព្រំប្រទល់ប្រទេសឡាវ ចំងាយពីស្រុក៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រ វែង ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីសាច់ញាតិបានដឹកបញ្ជូនតាមម៉ូតូ យកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវើនសៃ ក៏មកដល់ស្លាប់តែម្តង ជនរងគ្រោះមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសព
ជនរងគ្រោះបានដំកល់នៅមណ្ឌលសុខភាពស្រុកវើនសៃរងចាំបងប្អូូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យក្ខឡោម