សង្វៀនជល់មាន់លួចលាក់ របស់លោក អាចា្យ ម៉ាំ សមត្តកិច្ច ចុះទៅបង្ក្រាប

0

កំពត: សង្វៀនជល់មាន់លួចលាក់ មួយកន្លែង ស្ថិតនៅ ភូមិ អូស្លែង ឃុំដំណាក់ កន្ទួតខាងជេីង ស្រុកកំពង់ត្រាច ខេត្ត កំពត ដែលបើកលេងយូខែមកហើយ អឡូវនេះត្រូវប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្តកិច្ច ហើយសមត្តកិច្ច ចុះទៅធ្វើការបង្រ្កាប តែបែកការ ធ្វើអោយអ្នកញៀន ល្បែងរត ចែកផ្លូវគ្នា។លោក សេង សុគន្ធចាត់ អធិការនគរបាល ស្រុក កំពង់ត្រាច បានប្រាប់អ្នកយកព័តមាន ក្នុងស្រុកថា ពេលលោក ទទួលព័តមាន លោកក៍បានបញ្ជារអោយ កំលាំង ចុះបង្ក្រាបតែម្តង ពេលកំលាំង ទៅដល់ ពួកញៀនបែកគ្នាអស់ហើយ។លោក ម៉ម ស៑ុម មេ នាយប៉ុស្តិនគរបាល ឃុំដំណាក់កន្ទូតខាងជើង បានអោយដឹង លោក បានអោយកំលាំង ប៉ុស្តិ ទៅហាមឃាត់ហើយ តែវានៅតែ លួចលេង។ប្រជាពលរដ្ឋមួយចំនួន មានការកោតសរសើរ ដល់សមត្តកិច្ច ដែលបានចុះទៅបង្ក្រាប ល្បែងស៉ីសង ដុះស្លែមួយ កន្លែងនេះ ព្រោះល្បែង សីុសងមួយនេះ វាអាចកើតមាន អំពើរ ហិង្សាក្នុងគ្រូសារថែមទៀតផង ។