ប្រធានសហភាពសហព័ន្ទយុវជនកម្ពុជាខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅប្រចាំឆ្នាំ២០១៨របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត

0

ខេត្តរតនគិរី÷ នៅសាលប្រជំុមហោស្រពសម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃអាទិត្យ ០ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគីរី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តរតនគីរី ជាគណៈអធិបតី។

ក្នុងកិច្ចប្រជុំនោះក៏មានពិធីប្រគល់សេចក្តីសម្រេចស្តីពីការបញ្ចូលសមាជិកថ្មីមកពីស្រុកមួយចំនួនដូចជា៖ ក្រុងបានលុង ស្រុកវើនសៃ, ស្រុកបរកែវ, ស្រុកអណ្តូងមាស, ស្រុកអូរយ៉ាដាវ, ស្រុកលំផាត់, ស្រុកកូនមុំ ស្រុកតាវែង នឹង ស្រុកអូរជុំ ព្រមទាំងសមាជិកថ្មីមួយចំនួនទៀតដែលមកពីមន្ទីរជំនាញ ស្ថាប័នជុំវិញខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោក ថង សាវុន បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកា ស.ស.យ.ក ខេត្តរតនគីរី ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ជាក់ស្តែងថ្មីៗនេះ ក៏បានចូលរួមក្នុងការរៀបចំនូវសង្រ្កានយក្ខឡោមខេត្តរតនគិរី អោយដំណើរការប្រកបដោយជោគជ័យ និងទទួលបាននូវការកោតសរសើរពីមជ្ឈដ្ឋាននានា ជាពិសេសពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តមក៏បានជំរុញយុវជនស.ស.យ.ក ខេត្តរតនគីរីបន្តចូលរួមរាល់សកម្មភាពណាដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសង្គម។

ក្នុងកិច្ចប្រជំុនេះលោកប្រធានសហភាពសហព័ន្ធយុវជនតាមបណ្តាស្រុកក្រុងមន្ទីរស្ថាប័ននានាដែលបានទទួលនៅសេចក្តីសម្រេចក៏បានឡើងផ្តល់នៅរបាយណ៍ទាក់ទិនចំណុចខ្សោយនិងចំណុចខ្លាំងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់អង្គពិធីផងដែរ។

អង្គពិធីនេះធ្វើឡើងមួយថ្ងៃពេញព្រមទាំងបានពិសារអាហាសាមគ្គីជូនដល់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីជាចំណងដៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលកន្លងទៅថ្មីៗនេះ៕ យក្ខឡោម