សប្បរស់ជន និង អជ្ញាធរមូលដ្ឋាន ជួសជុលឈួសឆាយចាក់ថ្មម៉ិចឡើងវិញផ្លូវប្រវែង១៧គីឡូម៉ែត្រនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល

0

សប្បរស់ជន និង អជ្ញាធរមូលដ្ឋាន ជួសជុលឈួសឆាយចាក់ថ្មម៉ិចឡើងវិញផ្លូវប្រវែង១៧គីឡូម៉ែត្រនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តា
បន្ទាយមានជ័យ៖
សប្បរស់ជននិង អាជ្ញាធរមូលដ្ឋានសហការការធ្វើឈួសឆាយផ្លូវឡើងវិញផ្លូវប្រវែង១៧គីឡូមែត្រ ដែលការខូចខាត់ជាច្រើនឆ្នាំ អោយដំណើរកសរចរាចរណ៍ធម្មតាវិញ នៅចំណុចផ្លូវលេខ៥៨ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ដល់ទីប្រជុំជន ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា ផ្លូវ១ខ្សែរនេះរងការខូចខាត់អស់ច្រើនឆ្នាំ ហើយថ្ងៃនេះក្នុងនាមយើងជាអាជ្ញាធរក្រុង តែងតែគិតគូរនូវបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ផ្លូវនេះគឺអាជ្ញាធរក្រុងប៉ោយប៉ែតយើងជួសជុល គឺធ្វើផ្លូវលំនេះ ជាផ្លូវក្រាលគ្រួសម៉ិចវិញ និងរង់ចាំការចាក់កៅស៊ូក្នុងពេលឆាប់ៗនេះ ។
លោកអភិបាលក្រុងប៉ោយប៉ែតបានថ្លែងបន្តថា ថ្ងៃនេះមិនត្រឹមតែការឈួសឆាយផ្លូវឡើយ គឺយើងធ្វើផ្លូវបេតុង១ខ្សែរទៀត គឺចាក់ផ្លូវបេតុងចូលសាលាបឋមសិក្សាព្រៃគប់ មានប្រវែងជាង១០០ម៉ែត្រ និងធ្វើសួនច្បារផងដែរ ។
បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្កាត់ខាងលើនេះថា ផ្លូវនេះគឺមានការពិបាកខ្លាំងណាស់ អោយតែមានមេឃភ្លៀងធ្លាក់ គឺមិនអាចចេញដំណើទៅណាមកណាមិនបានឡើយ សូម្បីតែកូនចៅ ចង់ទៅសិក្សាភាសាបរទេស គឺទាល់តែរង់ចាំរដូវប្រាំង បើខែវស្សាមិនអាចរៀនបានឡើយ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ថា៖ គ្រប់ទីកន្លែង ក្នុងទីប្រជុំជនក៍ដូចជាជនបទ ក្រុមការងារមិនទុកអោយពលរដ្ឋរស់ដោយឯកកោនោះឡើង រដ្ឋបាលខេត្ត ស្រុកក្រុង តែចុះជួបប្រាស្រ័យជាមួយពលរដ្ឋ ស្វែងយល់ពីសុខទុក្ខពលរដ្ឋ ជួសជល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្នល់ ដូចពេលនេះផ្លូវដែលធ្លាប់តែលំបាកលើគ្រប់មធ្យោធ្វើដំណើរត្រូវបានជួសជល់ឡើងវិញ ចាក់ថ្មមិច ហើយឈានទៅចាក់បេតុងនាពេលឆាប់ខាងមុខ។
ពលរដ្ឋ លោកគ្រូនាយកសាលាបឋមសិក្សាព្រៃគប់បានថ្លែងអំណរអគុណចំពោះលោកលឋិសារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងសប្បរស់ជន ដែលគិតគូនូវសុខទុក្ខរបស់ក្មួយៗ សិស្សានុសិស្ស ដែរបានជួយស្ថាបនាផ្លូវបេតុងចូលសាលារៀន និងកែលម្អរនៅសោភ័ណភាពនានាក្នុងសាលា ៕ដោយ៖ឃិន គន្ធា