ឃាតកម្មចាក់សម្លាប់ម្ចាស់ផ្ទះជាថៅកែលក់គ្រឿងបន្លាស់រថយន្តនៅសៀមរាប

0

សៀមរាប: បុរសម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួច នាអំឡុងម៉ោងជាង៩យប់ថ្ងៃទី២៣ខែមេសា២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោងជាង៧ព្រឹកថ្ងៃទី២៤ខែមេសា។ជនរងគ្រោះមានឈ្មោះពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គុំក្រុងសៀមរាប ចំណុចខាងត្បូងស្តុបសណ្ឋាគារស៊ីធីអង្គរ។ ឃាតកររត់គេចខ្លួនបាត់។

ករណីនេះសមត្ថកិច្ចអះអាងថាជាអំពើឃាតកម្ម ប្លន់សម្លាប់ ហើយពេលនេះសមត្ថកិច្ចកំពុងកោសលវិច្ច័យ និងពិនិត្យជាក់លាក់កន្លែងកើតេតុ។ តែមិនទាន់បញ្ជាក់ថាឃាតករមានគ្នាប៉ុន្មាននាក់នោះទេ៕