រថយន្តបុកម៉ូតូពេញទំហឹងស្លាប់មនុស្សម្នាក់

0

តាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៥ និង៧៦ នៅចំណុចមុខមន្ទីរសុខាភិបាលខេត្តតាកែវ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្រៅ ក្រុងដូនកែវ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី ។ លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ម៉ូតូម៉ាក់ ហុងដាសេ១២៥ ពណ័ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ 2P0600បើកបរដោយឈ្មោះគីម វាសនា ភេទប្រុស អាយុ៣៨ ឆ្នាំរស់នៅក្នុងភូមិលោក ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ចំណែករថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ បាត់ដំបង 2A 1331អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានបើករថយន្តយកទៅផ្លុងចោលនៅក្នុងវត្តមួយកន្លែង ស្ថិតនៅក្នុងក្រុងដូនកែវ រួចគេចខ្លួនបាត់ ។តាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយប្រាប់ប៉ូលីសថាមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរមកពីទិសខាងលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕