មេបញ្ជាការរងយោធភូមិភាគ៤ ក្រើនរំលឹកដល់នាយទាហានទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺន!

0

(ព្រះវិហារ): ក្រោយពីឯកឧត្តម ឧត្ដមសេនីយ៍ទោ ចាន់ សុភត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ថ្លែងសុន្ទរកថា របាយការណ៍ស្វាគមន៍បានបញ្ចប់រួចមក ឯកឧត្តម ឧត្ដមសេនីយ៍ទោ ទេព រួន មេបញ្ជាការរងយោធភូមិភាគ៤ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ដែលត្រូវហ្វឹកហ្វឺននៅថ្ងៃនេះ ធ្វើយ៉ាងណាត្រូវតែគោរពវិន័យឲ្យបានម៉ឺងម៉ាត់ យកចិត្តទុកដាក់ នូវអ្វីដែលជាផែនការ របស់ក្រសួងការពារជាតិយោធភូមិភាគ៤ កងទ័ពជើងគោកដាក់ចុះ ត្រូវខិតខំប្រឹង ក្រេបជញ្ជក់ យកចំណេះដឹងដែលគ្រូបានបង្រៀន និងធ្វើខ្លួនឲ្យសំជាកងយោធពលខេមរៈភូមិន្ទ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពឲ្យ​បានខ្ពស់ យកមកអនុវត្តន៍ក្នុងការ ការពារជាតិមាតុភូមិរបស់យើង។

ប្រសាសន៍ថ្លែងនេះ ក្នុងនាមឯកឧត្តម ជាតំណាងខ្ពង់ខ្ពស់ ឯកឧត្តម ជា ម៉ន មេបញ្ជាការកងទ័ពជើងគោក រួមជាមួយឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ជិន ស៊ីណាត អគ្គភស្ដភាក្រសួងការពារជាតិ ប្រចាំទឹសទី១ប្រាសាទ ព្រះវិហារ អស់លោក លោកស្រី អាជ្ញាធរដែនដីជាច្រើនរូប បានអញ្ជើញ ចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នកម្លាំងអន្តរាគមន៍ ពិសេស នៃតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៦ ខែមសា ឆ្នាំ២០១៨នេះ។

តំណាងសិក្ខាកាម ដែលត្រូវធ្វើការហ្វឹកហ្វឺននៅថ្ងៃនេះ បានប្តេជ្ញាចិត្តថា ត្រូវការពារអោយបាន ដាច់ខាននូវរដ្ឋធម្មនុញ ការពារចំពោះព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រសូត្រចេញពីការបោះឆ្នោត ការពារឲ្យ​បាននូវអធិបតេយ្យភាពបូរណភាពដែនដី នៃមាតុភូមិរបស់យើង។ យកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍នៅលើទីលាន ដើម្បីបង្កើនសមត្ថភាពយល់ដឹងក្នុងការបំពេញភារកិច្ចជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពប្រតិបត្តិអោយបានខ្ជាប់ខ្ជួន នូវវិន័យបទបញ្ជាផ្ទៃក្នុង ក៏ដូចជាបទបញ្ជាពីមេបញ្ជាការបានដាក់ចុះ។

គួរបញ្ជាក់ផងដែរថា សិក្ខាកាមដែលត្រូវមកហ្វឹកហ្វឺននៅថ្ងៃនេះ មានចំនួន១០០នាក់ រយៈពេលហ្វឹកហ្វឺន៤៥ថ្ងៃ ដោយមានការជ្រោមជ្រែងពីយោធភូមិភាគ៤ ក៍ដូចជាគណៈបញ្ជាការឯកភាពខេត្ត និងក៍ទទួលបានប្រាក់ របបសម្រាប់ហូបចុក ក្នុងអំ​ឡុងពេលហ្វឹកហ្វឺននេះ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕សួនលីណា