ទីបញ្ជាការតំបន់ប្រតិបត្រិការសឹករងកំពង់ឆ្នាំងបានបើកវគ្គហ្វឹកហ្វឺននិងបំប៉នពង្រឹងរៀបរយដល់នាយទាហានពលទា ហានក្រោមអធិបតីភាពឯកឧត្ដម ឧត្ដម សេនីយ៍ទោ ធន ធឿន

0

ទីបញ្ជាការតំបន់ប្រតិបត្រិការសឹករងកំពង់ឆ្នាំងបានបើកវគ្គហ្វឹកហ្វឺននិងបំប៉នពង្រឹងរៀបរយដល់នាយទាហានពលទា
ហានក្រោមអធិបតីភាពឯកឧត្ដម ឧត្ដម
សេនីយ៍ទោ ធន ធឿ

កំពង់ឆ្នាំង​: ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីបញ្ជាការតំបន់ប្រតិបត្រិការសឹករងកំពង់ឆ្នាំង​​​ បានបេីកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងរៀបរយ​ ដល់នាយទាហាន ពល
ទាហាន ក្រោមអធិបតីភាព​​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ធន ធឿន​ មេបញ្ជាការរ​ងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​ ដែលមានការអញ្ជេីញចូលរួមពីលោក​មេបញ្ជាការរង, លោកនាយសេនាធិការង, ​នាយ-នាយរងការិយាល័យ​​​-ផ្នែកចំណុះ​, មេបញ្ជាការ​- មេបញ្ជាការរង វរសេនាតូចលេខ១, ផ្នែកសឹករងក្រុងស្រុកទាំង៨ រួមនឹងសិក្ខាកាម សរុប​ចំនួន ១២៥ នាក់​។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី នូរ​ សំរិទ្ធិ​ មេបញ្ជាការរង​ និងជាប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន​ អានរបាយការណ៍ និងផែនការហ្វឹកហ្វឺន​បំប៉នពង្រឹងរៀបរយប្រចាំឆ្នាំ២០១៨ រួចមក​ ឯកឧត្តម មេបញ្ជាការ​​ បានមានមតិសំណេះសំណាល និងបានមានប្រសាសន៍ទៅកាន់សមាជិកអង្គពិធីថា​ យេីងជាកងទ័ព​ត្រូវតែហ្វឹកហ្វឺនរៀនសូត្រឲ្យបានជាប់ជាប្រចាំ ទាំងយុទ្ធវិធីបច្ចេកទេស​ ទាំងការហ្វឹកហាត់ជាក់ស្តែងនៅលេីទីលាន​, ការអប់រំរៀនសូត្រចិត្តសាស្រ្ត ព្រមទាំងកិច្ចការងារគ្រប់គ្រង និងការងាររដ្ឋបាល ធ្វេីយ៉ាងណា​ សម្រេចឲ្យបានតាមផែនការប្រចាំឆ្នាំ​ហេីយឲ្យមានគុណភាព​ និងប្រសិទ្ធិភាព​ ពីព្រោះការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការងារចំបង របស់កងទ័ព​ ប្រសិនបេីយេីង មិនបានពង្រឹងនូវការងារទាំងអស់នេះ​ទេ យេីងមិនអាចយកប្រៀប​ខ្លាំង ប្រៀបឈ្នះទៅលេីសត្រូវគ្រប់កាលៈទេសៈបាននោះទេ ​។​

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា​ យេីងជាកងទ័ព​ ត្រូវមានភាពស្មោះត្រង់ ចំពោះជាតិមាតុភូមិ ​ហេីយចូលរួមអនុវត្តន៍នូវបទបញ្ជាការពារជាតិ​ របស់រាជរដ្ឋាភិបាល​​ របស់ក្រសួងការពារជាតិ កងទ័ពជេីងគោក យោភូមិភាគពិសេស​​ ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងចូលរួមអនុវត្តនូគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ពិសេសត្រូវរក្សាឲ្យបាននូវសុខសន្តិភាព​ ដែលយេីងកំពុងមាននៅពេលបច្ចុប្បន្ន​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ។ យេីងដឹងហេីយថា ទម្រាំបានដូចសព្វថ្ងៃនេះ​ ប្រទេសជាតិយេីងបានឆ្លងកាត់នូវសង្រ្គាមដ៏រាំរ៉ៃ ធ្វេីឲ្យមនុស្សស្លាប់​រាប់មិនអស់ និងពិការរហូត
ដល់សព្វថ្ងៃ​ ដូច្នេះយេីងត្រូវតែប្តេជ្ញារក្សាឲ្យបាន​ នូវសមិទ្ធិផលមួយនេះ​ ។​