ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានកម្លាំងប៉ូលីសស្រុកបាទីឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

0

ខេត្តតាកែវ ÷ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ពាក់ព័ន្ធបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ ១២កើត  ខែពិសាខ  ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៤.៣០នាទី កម្លាំងអធិការដ្ឋានគរបាលស្រុកបាទីបានធ្វើការបង្រ្កាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន១ករណី នៅផ្ទះសំណាក់ ព្រៃលាភ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងបានឃាត់ខ្លួនបានមនុស្ស៥នាក់។
អធិការស្រុកបាទីលោក ង៉ាន់ សារី បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ១.ឈ្មោះ ខន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
២.ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
៣.ឈ្មោះ ពេជ ម៉ីម៉ី  ភេទ ស្រី  អាយុ១៦ ឆ្នាំ រស់នៅភូមិ ចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
៤.ឈ្មោះ  សួរ សុខជា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ  ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី៥.ឈ្មោះ ស៊ឹម សុជាតា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានថ្នាំញៀនចំនួន០៦កញ្ចប់(តូច០៥កញ្ចប់ និងធំ ១កញ្ចប់) ម៉ូតូចំនួន៣គ្រឿង ទូរស័ព្ទដៃ០៦គ្រឿង​ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី​ ។